ភ្នំពេញៈ ខណៈដែលកើតជំងឺត្បៀតសរសៃឈាមក្នុងខួរក្បាល បណ្តាលឲ្យតាសង់ស៊ីស វៀចមាត់ និយាយមិនកើត តម្រូវប្រើពេលដោយខ្លួនឯង ឈានមករកចំណុចប្រក្រតីវិញ ហើយក៏ទទួលបានការយកចិត្តទុកដាក់ពីចាហ្វាយខណ្ឌមានជ័យ ឧបត្ថម្ភទឹកប្រាក់។
លោក ពេជ្រ កែវមុន្នី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ កាលពីក្បាលព្រលប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ បានពាំនាំថវិកា ផ្ទាល់ខ្លួន ជូនដល់លោក តាសង់ស៊ីស ដែលកំពុងមានជំងឺប្រចាំកាយ ដោយត្រូវការថវិកា ជាចាំបាច់ដើម្បីព្យាបាល ជំងឺ នៅបុរីបឹងឈូក ។
លោក ពេជ្រ កែវមុន្នី បានមានប្រសាសន៍ថាដោយមើលឃើញពីការខ្វះខាតនិងក្តីអាណិតអាសូចំពោះសិល្បករតារាកំប្លែងជើងចាស់ដែលខិតខំបំរើអារម្មណ៍ទស្សនិកជន អោយសប្បាយរីករាយ តែពេលនេះលោកតា សង់ស៊ីសធ្លាក់ខ្លួនឈឺ ! គឺមានតែការមកសួសុខផ្តល់កម្លាំងចិត្តនិងជូនពរអោយគាត់ឆាប់ជាមានសុខភាពល្អ ។
ពាក់ព័ន្ធ នឹងជំងឺតាសង់ស៊ីស នេះដែរ កញ្ញា ស៊ុន ស្រីពេជ្រ ត្រូវជាកូន បានប្រាប់ឲ្យដឹងថា «ស្ថានភាពជំងឺលោក ពុកពេលនេះ គាត់បានធូរស្រាលបន្តិច ប៉ុន្តែទាស់ត្រង់ថា និយាយមិនសូវកើត ចំណុចនេះ ពេទ្យប្រាប់ថា ទាល់តែគាត់ព្យាយាម និយាយដោយខ្លួនឯង ឲ្យបានច្រើន ហើយក៏ត្រូវជួបគ្រូពេទ្យ ក្នុងពេលដ៏ខ្លីខាងមុខនេះ ម្តងទៀត ដើម្បីតាមដាន ជំងឺ» ។
បញ្ជាក់ផងដែរថា តាសង់ស៊ីស បច្ចុប្បន្ន អាយុ ៧១ ឆ្នាំ ដោយបានឈឺចូលពេទ្យ កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៦៕







មតិយោបល់