ព្រះសីហនុ: ចោរស្រីវ័យក្មេង ដៃរហ័ស ចិត្តសឿងលួចកាបូបលុយកណ្តាលផ្សារលើ បានសម្រេច តែគេចខ្លួនមិនរួចត្រូវបានប្រជាពលរដ្ឋក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៨៖៤០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។
ប្រភពឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៀក ពុធលីម៉ា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្សវិទ្យាល័យក្រុងព្រះសីហនុ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។ ចំណែកជនសង្ស័យឈ្មោះ ស៊យ ស្រីម៉ៅ អាយុ១៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិ១៥ ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។ ក្រោយកើតហេតុ វត្ថុតាងចាប់យកបាន លុយចំនួន ៥ម៉ឺន ៥ពាន់រៀល។ បច្ចុប្បន្ន សង្ស័យនិងវត្ថុតាងកំពុងបន្តនិតិវិធី បញ្ជូនទៅតុលាការ៕


មតិយោបល់