(ភ្នំពេញ)៖ ពិតណាស់ កូនស្រីរបស់តារាសម្តែង ឌី សូនីតា ហាក់កំពុងតែឆក់ការចាប់អារម្មណ៍ពីមហាជនជាច្រើន ជាពិសេសអ្នកលេងបណ្តាញសង្គម នាំគ្នាសរសេរថាកូនស្រីរបស់នាងមានមុខមាត់ស្អាត ជាមួយនឹងភ្នែកពណ៌ប្រាក់ គួរឲ្យស្រលាញ់ ថែមទាំង មានព្រលឹង ឃើញហើយចង់តែគ្រើតៗជាដើម រហូតដល់មានមតិមួយចំនួនពោលថា កូនស្រីមុនមិនដូចនាងនិងគ្រួសារ។

ផ្ទុយទៅវិញ ខណៈល្បីមានមុខមាត់ស្អាត ខ្ចូតបែបនេះ បែរជា មហាជនមួយចំនួន វិភាគសង្ស័យបែបនេះ សង្ស័យបែបនោះ ព្រោះតែ កូនមានមុខមាត់ មិនស្រដៀងនឹងឪពុកម្តាយ ស្អាតខ្លាំងដូចកូនបរទេស ជាពិសេសគឺ កែវភ្នែក នេះតែម្តង មិនគួរឲ្យជឿថាកូន មានឪពុកម្តាយជាជនជាតិខ្មែរទៀតផង។

ទន្ទឹមគ្នានេះ តាមរយៈបណ្តាញសង្គម ឌី សូនីតា បានរៀបរាប់ថា «ភ្នែកអ្នកមិនដូចភ្នែកពួកខ្ញុំ ភ្នែកខ្ញុំក៏មិនមែនភ្នែកអ្នក មើលមកកូនខ្ញុំដូចមិនដូចមិនសំខាន់ អោយតែគាត់ជាកូនរបស់ខ្ញុំគឺគ្រប់គ្រាន់ អាក្រក់ល្អសខ្មៅក៏គាត់នៅតែជាកូនខ្ញុំ មិនមែនជាកូនអ្នក ហើយវាជារឿងដែលមិនអាចកែរប្រែបាន។ អរគុណតុលាការហ្វេសបុកសូមអរគុណទៅអ្នកដែលចង់ដឹងពីសុខទុក្ខគ្រួសារខ្ញុំ ពួកខ្ញុំសុខសប្បាយជាទេ ចាំខ្ញុំឧស្សាហ៍ផុសរូបកូនជូនទុកអោយបងៗមួយចំនួនវិភាគ»។



មតិយោបល់