ព័ត៌មានកីឡា ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្លិបក្រសួងការពារជាតិ បន្ថែមកីឡាករបរទេស៥រូប និង សម្រេចប្ដូរឈ្មោះ ដាក់រចនាសម្ព័ន្ធថ្មី

កាលពីថ្ងៃទី៦ មីនា ឆ្នាំ២០២០ ក្លឹបបាល់ទាត់ក្រសួងការពារជាតិ ឬ ក្លិបទ័ព បានសម្រេចប្ដូរឈ្មោះបស់ខ្លួន និងបានប្រកាសពី ថ្នាក់ដឹកនាំថ្មី ដើម្បីជំរុញឲ្យក្លឹបបាល់ទាត់មួយនេះ កាន់តែក្លាយជាក្រុមអាជីពលេចធ្លោក្នុងស្រុក។ ពិធីនោះ ក៏បានប្រកាសថា ក្លឹបទ័ពនឹងទទួលបានការជ្រោមជ្រែង ពីប្រធានថ្មីរហូតដល់១០ឆ្នាំ ដោយក្នុងមួយឆ្នាំទទួលបានយ៉ាងតិច៣០ម៉ឺនរៀល លើសកម្មភាពរបស់ខ្លួន។

ឈ្មោះថ្មីដែលក្លិបបាល់ទាត់នេះ សម្រេចយកជាផ្លូវការ គឺក្លឹបសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ខណៈដែលការប្ដូរឈ្មោះនេះ មិនពាក់ព័ន្ធនឹងការរង្គោះរង្គើសមាជិកក្នុងក្រុមនោះទេ ផ្ទុយទៅវិញ គឺនឹងពង្រឹងរក្សាកីឡាករល្អៗ អោយកាន់តែខ្លាំង និងបន្ថែមការទិញកីឡាករបរទេស មកជួយលើកមុខមាត់់ក្លឹប។ ហេតុផលនៃការប្ដូរឈ្មោះនេះ ត្រូវបានធ្វើឡើងស្របគ្នានឹងអគ្គនាយកវិទ្យុ និងទូរទស្សន៍ប៉ុស្តិ៍លេខ៥ គឺលោក ស៊ុប៉ាឆៃ វិរះពូជុង គឺជាអ្នកដេញថ្លៃ បានសិទ្ធិគ្រប់គ្រងក្លឹបបាល់ទាត់នេះ រហូតដល់១០ឆ្នាំ ទើបវេទិកាសន្និសីទនៅក្នុងថ្ងៃនោះ ក្រៅពីប្រកាសប្ដូរឈ្មោះ ក៏មានការបង្ហាញពី MOU រវាងនាយកប៉ុស្តិ៍លេខ៥ និងក្រសួងការពារជាតិ ស្ដីពីការប្រគល់សិទ្ធិឲ្យនាយកប៉ុស្តិ៍លេខ៥ ជាអ្នកមើលខុសត្រូវក្នុងរយៈពេល ១០ឆ្នាំ ចាប់ពីដើមឆ្នាំ២០២០ តទៅនោះផង។

លោក ខូវ ឆាយ អគ្គលេខាធិការសមាគម បានថ្លែងបញ្ជាក់ថា លោករំពឹងយ៉ាងខ្លាំងថា វត្តមានរបស់លោកអគ្គនាយប៉ុស្តិ៍លេខ៥ នឹងជួយឲ្យក្លិបទាំងមូលទទួល បានភាពលេចធ្លោ ខណៈដែលរយៈពេលចុងក្រោយ ក្លិបក្រសួងការពារជាតិ ក៏ជាក្រុមខ្លាំងមួយក្នុង League កំពូល។ ជាមួយនឹងការបង្ហាញវត្តមានកីឡាករបរទេសចំនួន ៥រូប ក្លិបនេះ ក៏ប្រកាសអញ្ចើញគ្រូបង្វឹកបរទេស មកជួយពង្រឹងក្រុមផងដែរ៕

មតិយោបល់