Post News Media ព័ត៌មានកីឡា Man City លុតម...

Man City លុតមិនសំចៃ បើទោះបីឈ្នះពានហើយក្តី

ក្រុម Manchester City ពិតជាមិនទុកមុខទុកមាត់ឲ្យក្រុម​ Swansea City ឡើយ បើទោះបីក្រុមមួយនេះលើកពាន Premier League ហើយក្តី នៅបន្តមក​បំបាក់យ៉ាងចាស់ដៃទៀត។

ជាការពិតណាស់ Manchester City ហាក់មិនប្រណីដល់ក្រុម Swansea City ឡើយ ដោយលុតមិនឲ្យតដៃបានក្នុងលទ្ធផល ៥-០ នៅទឹកដី Etihard យប់មិញនេះ។ ៥គ្រាប់របស់ក្រុម Manchester City រកបានដោយការស៊ុតរបស់​កីឡាករ David Silva នៅនាទីទៅ១២, Raheem Sterling នៅនាទីទី១៦, Kevin de Bruyne នៅនាទីទី៥៤, Bernardo Silva នៅនាទីទី៦៤ និង Gabriel Jesus នៅនាទីទី៨៨។

ថ្វីដ្បិត Manchester City មិនត្រូវការពិន្ទុទៀតក្តី តែក្រុមមួយនេះ នៅតែរក្សាទម្រង់លេងបានយ៉ាងល្អ ក្នុងការ​យកឈ្នះលើគូប្រកួតយ៉ាងចាស់ដៃមិនឲ្យតដៃបាន ដែលនេះបង្ហាញឲ្យឃើញថា Man City នៅតែខ្លាំងដដែល មិនទាន់បាក់ធ្មុងនៅឡើយទេ។