ថៃៈ លោកឈុន សុវណ្ណភក្តី ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ជាម្ចាស់ផលិតកម្មវ័យក្មេងក្នុងប្រទេសកម្ពុជា និងលើពិភពលោក បានបាត់ខ្លួនពីកម្ពុជា ដោយចាកចេញទៅថៃ ដើម្បី សិក្សាជំនាញ ដឹកកុន គ្រប់គ្រងនិងពិភាក្សាភាពយន្តថ្មីខ្លួន ជាមួយផលិតករ ដ៏ល្បី ដែលធ្លាប់ដឹកនាំសម្តែង រឿងនាងណាត ។
ការគ្រោងទុករបស់ផលិតកម្ម BKS នឹងថតភាពយន្តថ្មីមួយទៀត ដែលចាយទុនខ្ទង់ម៉ឺនដុល្លារ ហើយក៏ជាស្នាដៃដំបូងរបស់ ម្ចាស់ផលិតកម្មវ័យក្មេងរូបនោះ ផងដែរ ។
ខណៈដែលអ្នកយកព័ត៌មាន Post News កំពុងឈរជើងស្រាប់ នៅក្នុងប្រទេសថៃ ក៏បានជួបលោក ឈុន សុវណ្ណភក្តី ដោយចៃដន្យនៅ China Town (ថៃ) និងសួរនាំពីការចាកចេញពីកម្ពុជា ។
លោក ឈុន សុវណ្ណភក្តីថា «ខ្ញុំមកប្រទេសថៃចំនួន ១សប្តាហ៍ ហើយថ្ងៃនេះជាថ្ងៃទី២ ដែលខ្ញុំឈរជើងនៅថៃ ដើម្បីសិក្សា គ្រប់គ្រងផលិតកម្ម និងការដឹកនាំសម្តែង ហើយក៏ពិភាក្សាការងារថ្មីថតភាពយន្តទី៣ របស់ខ្ញុំ ជាមួយផលិតករថៃដ៏ល្បីឈ្មោះ »។
ម្ចាស់ផលិតកម្មខាងលើបានបន្តថា ផលិតករដ៏ល្បីរបស់ថៃ ដែលដឹកនាំភាពយន្ត«នាងណាត» មានឈ្មោះថា លោកសាយ យន់ ដែលជាជើងចាស់ដឹកនាំសម្តែងក្នុងប្រទេសថៃ។
ផលិតករវ័យក្មេងខាងលើ បានបន្តទៀតថា ខ្ញុំបានចាកចេញពីកម្ពុជាតាំងពីថ្ងៃទី៣១ ខែកក្កដា ២០១៦ ដែលអាចនិយាយថា ខ្ញុំនឹងបាត់ខ្លួនមួយសប្តាហ៍ពីកម្ពុជា ដើម្បីសិល្បៈខ្មែរ និងបង្កើនចំណេះដឹង ដើម្បីប្រកួតប្រជែង ជាមួយនឹងបណ្តាលប្រទេសនានា ។
សូមបញ្ជាក់ផងដែរថា សម្រាប់ភាពយន្តទី៣ របស់ផលិតកម្ម BKS នេះ បានសម្រិតសម្រាំង និងសរសេរភាពយន្ត ដោយលោក ឈុន សុវណ្ណភក្តី ដោយផ្ទាល់ដៃ តែចំណងជើងភាពយន្តថ្មីនេះ ត្រូវបានចាងហ្វាងខាងលើសូមលាក់សិន តែលោកបានបញ្ជាក់យ៉ាងខ្លីថា ភាពយន្តនេះ មានតារាកំប្លែង ស៊ីធីអិនចូលរួម និង តារាប្រុសស្រីល្បីៗ ជាច្រើនដួង ៕
លោក សាយ យន់អ្នកដឹកនាំរឿង នាងណាត
មតិយោបល់