ព័ត៌មានសុខភាព

មើលមុខដឹងថា អ្នកមានបញ្ហាដោយសារអ្វី

ការបរិភោគអាហារដែលគ្មានផាសុខភាព និងមិនចេះតមផលិតផលមួយចំនួន អាចធ្វើឲ្យអ្នកមានបញ្ហាស្បែក ជាពិសេសនៅលើផ្ទៃមុខ។ លោក​វេជ្ជបណ្ឌិត Nigma Talib បានបង្ហាញពីផលវិបាក និងស្ថានភាពនៅលើផ្ទៃមុខបួនប្រភេទ ដែល​កើតមាន​បញ្ហា​ដោយសារតែ​បរិភោគ​អាហារ​មិនសមស្របសម្រាប់រាងកាយ។

see face

ដោយសារស្រា
រោគសញ្ញាជាក់ស្តែងនៃបុគ្គលដែលញៀននឹងគ្រឿងស្រវឹង ឬពិសាក្នុងបរិមាណច្រើនហួស អាចបង្ហាញអាការៈមួយចំនួនដូចជា៖ ស្នាមជ្រួញ​នៅចន្លោះ​ចិញ្ចើម, រន្ធញើសធំៗ, ស្បែកខ្វះជាតិទឹក, ថ្ពាល់ឡើងក្រហម និងមានស្នាមបន្ទាប់នៅក្រោមច្រមុះ។

Wine Face

ដោយសារទឹកដោះគោ
ប្រសិនបើត្របកភ្នែកហើម, រង្វង់ភ្នែកខ្មៅ, ចេញមុនលើចង្ការជាញឹកញាប់ មានន័យថា អ្នកទទួលជាតិស្ករ ឬអ័រម៉ូនច្រើន​ជ្រុល​ពីផលិតផល​ទឹក​ដោះគោ។

Dairy Face

ដោយសារជាតិស្ករ
មនុស្សដែលមានផ្ទុកជាតិស្ករច្រើននៅក្នុងខ្លួន គឺងាយនឹងកើតមានស្នាមជ្រួញ ព្រមទាំងបន្ទាត់នៅលើថ្ងាស់, ហើមក្នុងតំបន់ក្រាមត្របកភ្នែក, ស្បែក​ស្ងួត។ ជាតិស្ករមានម៉ូលេគុលដែលអាចចងស្រទាប់កូឡាជែនរបស់ស្បែក ដូច្នេះស្បែកនឹងបាត់បង់ភាពបតបែន។

Sugar Face

ដោយសារអាហារមានជាតិខ្លាញ់ច្រើនពេក
ចំពោះមនុស្សដែលចូលចិត្តបរិភោគអាហារ ឬនំដែលមានជាតិខ្លាញ់ច្រើន អាចមានរោគសញ្ញានៅលើផ្ទៃមុខដូចជា៖ ថ្ពាល់ ឬចង្កា មានអាការៈហើម, ក្រហម, ចេញមុន។ កត្តាមួយនេះត្រូវបានគេសន្មត់ថា មានមនុស្ស ១៥%ដែលងាយនឹងទទួលអាក្រក់ពីអាហារសម្បូរជាតិខ្លាញ់ ហើយនេះគឺជាមូលហេតុទូទៅបំផុតនៃការហើមមុខ និងនាំឲ្យមានការរលាកក្នុងរាងកាយ៕

Gluten face

មតិយោបល់