ផ្ទះ ព័ត៌មានសិល្បៈ និងកម្សាន្ត ចោមច័ន្ទ អំពា...

ចោមច័ន្ទ អំពាវនាវឲ្យជួយសង្គ្រោះអ្នកជំងឺកូវីត

0

បន្ទាប់ពីបានបរិច្ចាគទឹកប្រាក់១ពាន់ដុល្លារ ជួយដល់អ្នករងគ្រោះពីជំងឺកូវីត អ្នកនាង ចោមច័ន្ទ ដែលជាតារាហ្វេសប៊ុក ក៏បានចេញមុខអំពាវនាវតាមរយ:ហ្វេសប៊ុកផេករបស់ខ្លួន ដើម្បីឲ្យមានការចូលរួមម្នាក់បន្តិចៗ នៅក្នុងស្ថានភាពលំបាកនេះផងដែរ។

យោងតាការបង្ហោះរបស់លោក ហេង ឡុង កាលពីព្រឹកថ្ងៃទី២៧ មីនា ឆ្នាំ២០២០ មុននេះ បានបង្ហោះថា តារាហ្វេសប៊ុក អ្នកនាង ចោមច័ន្ទ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន១ពាន់ដុល្លារ ក្នុងការចូលរួមទប់ស្កាត់ដល់ជំងឺកូវីត១៩ នៅកម្ពុជា។ អ្នកនាងមិនមែនជាមនុស្សមហាជនតែម្នាក់ ឬ ដំបូងដែលបានបរិច្ចាគថវិកា ជួយដល់សង្គមនៅក្នុងស្ថានភាពនេះនោះទេ ប៉ុន្តែគឺជាគំរូមួយសម្រាប់អ្នកជោគជ័យអនឡាញដទៃទៀត ដើម្បីបំផុសឲ្យមានការចូលរួមជួយដល់សង្គម នៅក្នុងកាល:ទេស:នេះ។

លោក ហេង ឡុង បានសរសេរបង្ហោះថា “សូមគោរពអរគុណដល់អ្នកនាង ចោម ច័ន្ទ (បងស្រី ដេននីក្វាន់) ដែលបានបរិច្ចាគទឹកប្រាក់ 1,000ដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺCOVID-19 តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា”។ ជាមួយគ្នានោះ ក៏មានការសរសើរផងដែរថា បើទោះជាអ្នកនាងជាមនុស្សមាត់ដាច និងរមែងមានអ្នកផ្ចាញ់ផ្ចាលជាហូរហែរ ប៉ុន្តែអ្នកនាងក៏មានទឹកចិត្តឈឺឆ្អាលដល់សង្គមគួរឲ្យសរសើរផងដែរ។ ដោយឡែកងាកទៅមើលតារាហ្វេសប៊ុក អ្នកនាង ចោមច័ន្ទ ក៏បានទទូចឲ្យមានការចូលរួមម្នាក់បន្តិចៗ ដើម្បីឲ្យស្ថានភាពនេះ ត្រូវបានលុបបំបាត់ពីកម្ពុជា៕

មតិយោបល់