ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្ដែង កញ្ញា ព្រីយ៉ា កាន់តែស្អាតប្លែក ក្រោយឡើងកូដ

មិនមែនតែអ្នកគាំទ្រប៉ុណ្ណោះទេ សូម្បីអ្នកសិល្ប:ដូចគ្នា ក៏លាន់មាត់ដែរថា តារាសម្ដែង កញ្ញា ព្រីយ៉ា ស្រស់ស្អាតខ្លាំង ចាប់តាំងពីមានកេរ្តិ៍ឈ្មោះបោះសំទ្បេង និងមានមុខរបរបន្ថែម ជាអ្នកលក់អនឡាញ។ រាល់ពេលនាងសម្ដែងជាតួស៊ិចស៊ី រូបសម្រស់កាន់តែអណ្ដែតឡើងគួរឲ្យទាក់ទាញមិនណយនោះផង។

យ៉ាងណាមិញ កញ្ញា មិនធ្លាប់ទម្លាយនៅឡើយទេថា កញ្ញាមានម្ចាស់បេះដូងឬនៅ ខណ:ដែលគេបានត្រឹមតែដឹងថា តាំងពីនាងសប្បាយចិត្ត នឹងជំហានជោគជ័យក្នុងសិល្ប:មក គឺមិនខ្វះឡើយអ្នកចោមរោមតាមស្នេហ៍ រាប់ទាំងអ្នកមានទ្រព្យស្ដុក ដែលចង់ឲ្យនាងឃ្លាតឆ្ងាយពីសិល្ប:ផង។

កញ្ញា ព្រីយ៉ា ដែលមានទម្រង់មុខស្រស់ស្អាតដូចកូនបារាំង ធ្លាប់បញ្ជាក់ថា ស្នេហាដែលរាំងស្ទះក្ដីស្រម៉ៃនៅក្នុងវិស័យសិល្ប:របស់នាង គឺនាងមិនទទួលដាច់ខាត ទើបគេប៉ាន់ស្មានថា ព្រីយ៉ា អាចនៅបេះដូងទំនេរ ដែលអាចឲ្យមានសេរីភាពបង្អួតរូបសម្រស់ ដែលធ្វើឲ្យអ្នកឃើញនាងបង្ហាញខ្លួន ក្នុងពេលថត និង ពេលចូលរួមសកម្មភាពផ្សេង គ្រឺតក្នាញ់មិនណយ៕

មតិយោបល់