ព្រៃវែងៈ (ព័ត៌មានបឋម) កាលពីរសៀលថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចខាងលិចស្ពានកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានករណីរថយន្តព្រូស១គ្រឿង បើកបុកចូលផ្ទះប្រជាពលរដ្ឋ។
ហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះ សម្រាប់មូលហេតុ មិនទាន់ដឹងនោះទេ។ ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យជាក់ស្ដែង។
សូមបញ្ជាក់៖ ករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មាន Post News បានទំនាក់ទំនងទៅលេខប្រចាំបញ្ជាអធិការនគរបាលស្រុកកំពង់ត្របែក ដើម្បីចង់បានព័ត៌មានលម្អិត លោកឆ្លើយថា ពិតជាមានមែន តែពេលភ្នាក់ងារសួរបន្តទៀត លោកហាក់បីដូចជាមិនសូវ ចង់ផ្ដល់ព័ត៌មានដល់អ្នកកាសែតទាល់តែសោះ៕
មតិយោបល់