-

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ វាយកម្ទេចទូហ្គេម និងសម្ភារៈមួយចំនួន

ភ្នំពេញ: រដ្ឋបាលសាលាខណ្ឌពោធិ៍សែនជ័យ ធ្វើការវាយកម្ទេចទូហ្គេម ទូហ្គេម និងសម្ភារ:មួយចំនួន កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅបរិវេណដីវាល ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការវាយកម្ទេចខាងលើមានវត្តមាន លោក អភិបាលខណ្ឌ សមត្ថកិច្ច អាវុធហត្ថ លោកចៅសង្កាត់ មេភូមិ និងក្រុមការងារជាច្រើនទៀត វាយកម្ទេចរួមមានទូហ្គេមចំនួន៧ សម្ភារ:មួយចំនួនទៀត ដូចជាកុំព្យូទ័រ១២ និងLED២គ្រឿង។

ក្នងឱកាសនេះផងដែរ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមសំណូមពរបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅតែបន្តចូលរួមទប់ស្កាត់ការពារយ៉ាងយកចិត្តទុកដាក់ នៅមេរោគ កូវីត១៩ ទាំងអស់គ្នា៕

មតិយោបល់