ព័ត៌មានសិល្បៈ និងកម្សាន្ត

ផ្លូវកញ្ចក់គួរឲ្យព្រឺព្រួចបំផុត សង់លើច្រាំងចំណោតថ្មកំពូលភ្នំ

ចិនៈផ្លូវដើរធ្វើពីកញ្ចក់មួយបានធ្វើភ្ញៀវទេសចរ ជាតិ និងអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែវាត្រូវបានសាងសង់ឡើងនៅលើច្រាំងចំណោតថ្មរបស់កំពូលភ្នំខ្ពស់ ដែលអាចឲ្យពួកគេមើលឃើញទេសភាពដ៏ស្រស់ស្អាតនៅក្នុងតំបន់ជុំវិញនោះ ប៉ុន្តែភ្ញៀវទេសចរអាចខ្លាចញញើតពេលឡើងឈរលើផ្លូវមួយនេះជាលើកដំបូង។

ផ្លូវដើរគួរឲ្យវិលមុខមួយនេះ ត្រូវបានគេស្គាល់ថាជាស្ពាន “ច្រាំងចំណោតថ្មនាគ” ដោយសារតែផ្លូវកញ្ចក់កោងបត់បែន ដូចសត្វពស់តាមបណ្តោយច្រាំងចំណោតថ្មរបស់ភ្នំ Tianmen។

ផ្លូវដើរលើចំណោតថ្មរបស់កំពូលភ្នំនេះជាផ្នែកមួយរបស់ឧទ្យានជាតិ ភ្នំTianmen ស្តិតនៅភាគខាងកើតនៃតំបន់ខ្ពង់រាបប្រទេសចិន។ វាត្រូវបានគេដាក់ឲ្យប្រើប្រាស់នៅក្នុងខែឧសភា ឆ្នាំ២០១៦នេះ។ ភ្ញៀវទេសចរអាច ស្រូបយកខ្យល់បរិសុទ្ធ ទស្សនាទេសភាពតំបន់នៅជុំវិញ ព្រោះផ្លូវកញ្ចក់លើចំណោតច្រាំងថ្មមួយនេះមានកម្ពស់ដល់ទៅ ៣០០ម៉ែត្រពីផ្ទៃដី និងមានប្រវែង១០០ម៉ែត្រ។

ពីមុនផ្លូវមួយនេះត្រូវបានសាងសង់ជាស្ពានឈើមួយ ប៉ុន្តែបច្ចុប្បន្នត្រូវរចនាធ្វើពីកញ្ចក់ដែលអាចមើលធ្លុះទៅក្រោម។ បើទោះជាផ្លូវនេះធ្វើពីកញ្ចក់ក៏ដោយ វាត្រូវបានគេអះអាងថា អាចទ្រទម្ងន់មនុស្សរាប់រយនាក់ ដោយមិនខ្លាចពីការបាក់ស្រុត៕

Glass skywalk opens on Tianmen Mountain, Hunan province, China - 01 Aug 2016nintchdbpict000256008515-e1470187278382nintchdbpict000256008519-e1470187315525Glass skywalk opens on Tianmen Mountain, Hunan province, China - 01 Aug 2016NINTCHDBPICT000256213919

មតិយោបល់