ភ្នំពេញៈ មន្រ្តីរដ្ឋបាលជលផលទូទាំងប្រទេស នៅថ្ងៃទី០៣ ខែសីហាឆ្នាំ២០១៦នេះ បានសហការជាមួយកម្លាំងចម្រុះ ចេញប្រតិបត្តិការចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅតាមតំបន់គោលដៅជាច្រើនកន្លែង ដោយបានរុះរើនិងបំផ្លាញចោលនូវវត្ថុតាងបទល្មើសជលផលជាច្រើនម៉ែត្រ និងបានចាក់លែងត្រីចម្រុះចូលក្នុងបឹងធម្មជាតិវិញ។
យោងតាមគេហទំព័រក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទបានឱ្យដឹងថា «ឧបករណ៍នេសាទល្មើសច្បាប់ដែលសមត្ថកិច្ចបង្រ្កាបនិងរឹបអូសយកបានរួមមាន របាំងស្បៃមុងប្រវែង៤០២៥ម៉ែត្រ លូស្បៃមុងចំនួន៩៥មាត់ របាំងសាច់អួនប្រវែង៧៣៤០ម៉ែត្រ លូសាច់អួនចំនួន៧៤ បង្គោល/ចម្រឹងចំនួន៤០៦០ដើម លបកែច្នៃ(លបកន្ទុយកណ្តុរ/ពោះវៀនជ្រូក)ចំនួន៥០គ្រឿង និងបានចាក់លែងត្រីចម្រុះចូលក្នុងបឹងធម្មជាតិវិញប្រមាណ៦៤៨គីឡូក្រាម»៕
មតិយោបល់