ចិនៈ ជាមួយនិងយន្តហោះថ្មីមួយគ្រឿងនេះ គេមិនមានការភិតភ័យរឿងធ្លាក់ទៀតហើយ ព្រោះពាណិជ្ជករចិនម្នាក់បានប្រែក្លាយ យន្តហោះ Boeing 737 ឲ្យទៅជាភោជនីយដ្ឋានដ៏ស្រស់ស្អាតមួយកន្លែង ដែលមិនធ្លាប់មាននៅក្នុងប្រទេសចិន និងលើពិភពលោក ដើម្បីផ្តល់សេវាទៅដល់អតិថិជនរបស់ខ្លួនឲ្យមានភាពប្លែកអារម្មណ៍។
ភោជនីយដ្ឋានយន្តហោះដំបូងគេរបស់ចិននេះទើបត្រូវបានដាក់បង្ហាញនៅក្នុងទីក្រុង Wuhan ដែលមានឈ្មោះថាភោជនីយដ្ឋាន ” អាកាសចរណ៍ លីលី ” ។តាមប្រភពពីម្ចាស់ភោជនីយដ្ឋាន បានឲ្យដឹងថាវាជាភោជនីយដ្ឋានតែមួយគត់ដែលមានទីតាំងស្ថិតនៅផ្ទៃខាងមុខនៃកន្លែងរបស់អ្នកបើកបរ។
លោក Li Liang បាននិយាយថា លោកបានទិញ យន្តហោះ Boeing 737 ពីក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី Batavia Air ក្នុងឆ្នាំ២០១៥ ហើយលោកត្រូវចំណាយពេល ៦ខែ ដើម្បីដឹកយកមកដល់ចិន ព្រោះត្រូវរត់ឯកសារច្រើន ម្យ៉ាងវាជាលើកទីមួយយន្តហោះ Boeing 737 ត្រូវបានដឹកតាមនាវា។
យ៉ាងណាក៏ដោយ យោងតាមប្រភពគេមិនបានប្រាប់ ថាការចូលញ៉ាំអាហារនៅក្នុងភោជនីដ្ឋានមួយនេះ ថ្លៃប៉ុណ្ណានោះទេ ៕
មតិយោបល់