តារាសម្តែងរបស់ហូលីវ៉ូត លោក Brad និងនាង Angelina ហាក់ដូចជាមិនសូវខ្វល់ពីចំណងអាពាហ៍ពាហ៍របស់ពួកគេ ដោយមិនកំណត់ថ្ងៃខែ នៅឡើយ និងតំបន់ដែលគេជ្រើសរើស សាកសមក្នុងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ ដោយម្នាក់ៗរវល់នឹង ការងារសិល្បៈរៀងៗខ្លួន។
គូរស្នេហ៍នេះបានប្រាប់ឲ្យដឹងថា “យើងមិនទាន់បានរៀបចំពីថ្ងៃខែ នៅឡើយ ហើយខ្ញុំក៏មិនដឹងថា ពីរសប្តាហ៍ខាងមុខនិងមានអ្វីកើតឡើងដែរ នៅទីក្រុងញ៉ូវយ៉ក”។ Brad បច្ចុប្បន្នកាលមានវ័យ ៤៨ ឆ្នាំ មានកូន ៦ នាក់ Maddox អាយុ ១១ ឆ្នាំ Pax អាយុ ៨ ឆ្នាំ , Zahara អាយុ ៧ ឆ្នាំ, Shiloh អាយុ ៦ ឆ្នាំ, និងកូនភ្លោះអាយុ ៤ ឆ្នាំ Knox និង Vivienne ។ដូចគ្នានេះផងដែរតារាសម្តែង Angelina ក៏បានបង្ហើបឲ្យដឹងថា គាត់នឹងមានគម្រោងមិនធ្វើការ នៅពេលដែលពួកគាត់ចូលវ័យចំណាស់។
តួ ប្រុសក្នុងរឿង ‘Killing Them Softly’ បានបន្ថែមទៀតថា “មួយខែ ខាងមុខនេះខ្ញុំនឹងមានវ័យ ៤៩ ឆ្នាំហើយ ហើយខ្ញុំពិតជាស្រលាញ់ការផលិតណាស់ តែខ្ញុំនិងគ្មានវត្តមាននៅចំពីមុខ កាម៉ារ៉ាទៀតទេ”៕
មតិយោបល់