ព័ត៌មានសិល្បៈ និងកម្សាន្ត

ឌួង ហ្សូរីដា ថាខ្លួននាងល្បី ដោយសារ ព្រាប សុវត្ថិ

ភ្នំពេញ: ពិធីការិនី មាន​ឥទ្ធិពលមាំក្នុងស្ថានីយ៍ទូរទស្សន៍ អាស៊ីគ្នេយ៍ កញ្ញា ឌួង ហ្សូរីដា បាន​អះអាងថា ខ្លួននាង​ល្បី ដោយសារតែ​លោក​ព្រាប សុវត្ថិ ។​

ថ្លែង​យ៉ាងដូច្នោះ ក្នុងកម្មវិធីតន្ត្រី​ស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ កាលពីចុង​ខែ​កក្កដា ឆ្នាំ​២០១៦ ខណ:ដែល​កម្មវិធីនោះ មានការ​អញ្ជើញចូលរួម​ពី តារាចម្រៀង លោក ព្រាប សុវត្ថិ និង ក្រុម​រាំ​របស់លោក ។​
ឌួង ហ្សូរីដា បាននិយយាថា «និយាយលាក់បាំង​អ្វី ខ្ញុំ​ហ្ហា ល្បីគេស្គាល់ ខ្ញុំដំបូងដោយសារតែបង សុវត្ថិទេ និយាយមែន ដោយកាលនោះ ខ្ញុំទើបប្រឡង​សាប៊ូលុច ជាប់ជាកញ្ញាឯក សាប៊ូលុច »។​ ឌួង ហ្សូរីដា បានបន្ថែមថា យើង​អត់ល្បី បានថត​ជាមួយអ្នកល្បី ថាឡើងហ្មង​ ។​

ឆ្លើយតបនឹងសម្តីរបៀបដឹងគុណ របស់ ហ្សូរីដា លោក​ព្រាប សុវត្ថិ ថា អរគុណដូចគ្នា ជាកិត្តិយសដូចគ្នា ដោយសារតែពេលខ្លះ យើងរួមគ្នាទៅ យើងធ្វើទៅ ក៏យើង​ទទួលនូវលទ្ធផល​អ៊ីចឹង ។ តារាចម្រៀង​ល្បីក្នុងចិត្តយុវវ័យ ច្រើនឆ្នាំ បានបន្ថែមថា លទ្ធផលដែលកើតមកនេះ មិនមែនតែខ្ញុំម្នាក់នោះទេ រួមទាំងប្អូន (ហ្សូរីដា) អ្នកផលិត សព្វបែបយ៉ាងដែលយើងបង្កើតបទមួយ ឲ្យល្បីសម្រាប់យើង​ មិនមែនល្បីតែយើងនោះទេ គឺមានអ្នកទាំងអស់គ្នានៅក្បែរយើង ទើបយើងល្បី ៕​

Doung Zorida (1)

Doung Zorida (2)

Doung Zorida (3)

Doung Zorida (4)

Doung Zorida (5)

Doung Zorida (6)

Doung Zorida (7)

Doung Zorida (8)

Doung Zorida (9)

Doung Zorida (10)

Doung Zorida (11)

Doung Zorida (12)

Doung Zorida (13)

មតិយោបល់