ភ្នំពេញៈកំពូលតារាចម្រៀងថៃ លោក Tik Shiro ស្ថិតក្នុងវ័យ៥៥ឆ្នាំ នៅថ្ងៃទី៦ សីហា ឆ្នាំ២០១៦ បានធ្វើឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងនៅក្នុងវេទិកាប្រគុំតន្ត្រី នៅប៉ុស្ដិ៍លេខ៥ ដែលវេទិកាបើកឆាកតន្ត្រី បន្តបន្ទាប់ជាថ្មីរបស់ស្ថាប័ននេះ។
តារាចម្រៀង លំដាប់កំពូលនៅក្នុង ប្រទេសថៃ រយៈពេល៣០ឆ្នាំមកហើយ នៅក្នុងវិស័យ ភាពយន្ត លោកក៏ជាតួប្រុសល្បី ឈ្មោះផងដែរ នាពេលកន្លងមក។
ក្នុងវត្តមានមកច្រៀងរាំ ជាលើកទី៤នៅ ក្នុងប្រទេសកម្ពុជានេះ លោកTik Shiro ត្រូវគេឃើញទទួល បាននូវការ ការគាំទ្រយ៉ាងខ្លាំង ដោយសារតែ ការតុបតែងខ្លួន របស់លោកមានភាពទាក់ទាញ ហើយបើនិយាយពី ទឹកដមសំឡេង និងស្ទីលច្រៀង ក៏មើលទៅមិនដូចតារាក្មេងៗ។ តែលោកនៅតែមើលទៅស្រស់សង្ហារ និងមានសំឡេងមិនប្រែប្រែ។
ក្នុងនោះលោកក៏បានបកស្រាយ បទចម្រៀងល្បីៗ បណ្ដាក់គ្នា ដែលសុទ្ធតែជាបទដែលតារាចម្រៀងខ្មែរ យកមកប្រែច្រៀង និងមានគេស្គាល់ជាទូទៅ។ ម្ចាស់បទ«ម៉ា ម៉ា ម៉ា ចយ កាន់ៗ» រូបនេះទទួលបានការចាប់អារម្មណ៍ទាំងលើឆាក និងក្រៅឆាកក្នុងពេលដែលលោកបង្ហាញខ្លួននោះ។
ខាងក្រោមនេះជាស្ទីលរបស់លោកទាំងនៅលើឆាក និងក្រៅឆាក ដែលត្រូវគេកត់សម្គាល់ថា មានភាពខុសពីកំពូលតារាខ្លះ ដែលមិនសូវស្វាគមន៍ ចំពោះអ្នកគាំទ្រ៕
មតិយោបល់