ព័ត៌មានសិល្បៈ និងកម្សាន្ត

តាមពិតបែបនេះសោះ! អត្តពលិក ដែលត្រូវប្រកួតកីឡាអូឡាំពិកក្នុងទីក្រុងតូក្យូ ត្រូវសម្រាកលើគ្រែក្រដាសកាតុង

 

បរទេស៖ អត្តពលិក ដែលត្រូវទៅប្រកួតកីឡាអូឡាំពិកក្នុងទីក្រុងតូក្យូនៃប្រទេសជប៉ុន ត្រូវបានបង្ហាញថា ត្រូវសម្រាកលើគ្រែកាដាសកាតុង ដែលគ្រែនេះហៅឈ្មោះថា «Anti-sex bed» ឬ គ្រែប្រឆាំងនឹងការរួមភេទ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា គ្រែនេះត្រូវបានតំឡើងឡើង ក្នុងគោលបំណងឲ្យអត្តពលិក រក្សាគម្លាតគ្នានារដូវកាលកូវីដ ដោយមួយគ្រែអាចទ្រទ្រង់ទម្ងន់របស់មនុស្សម្នាក់ប៉ុណ្ណោះ។ ដូច្នេះមានន័យថា ពួកគេមិនអាចមានភាពស្និទ្ធស្នាល ឬរួមភេទជាមួយនរណាម្នាក់នៅលើគ្រែបានឡើយ ដែលនឹងធ្វើឲ្យគ្រែបាក់ស្រុតតែម្ដង។

យ៉ាងណាមិញ គេក៏យល់ដែរថា គ្រែក្រដាសកាតុងទាំងនោះ នឹងត្រូវរុះរើ និងយកទៅកែច្នៃឡើងវិញ នៅពេលការប្រកួតបញ្ចប់សព្វគ្រប់ផងដែរ៕

មតិយោបល់