ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ អាវីហ្សា យកស្តាយ៍សាក់តាម អេនជេលីណា ជូលី

ភ្នំពេញៈ ដើម្បីលើករាសីបេះដូ​ង​ និងការងារ តារាសម្តែង ពេជ្រ អាវីហ្សា បានសម្រេចចិត្ត យក​ស្តាយ៍សាក់បញ្ចុះមន្តអាគម គាថា តាម​តារាហូលីវ៉ូដ អេនជេលីណា ជូលី​ (Angelina Jolie) ។​

ក្នុងពិធីខួបកំណើតរបស់ ពៅ លីដា គេ​ឃើញ ពេជ្រ អាវីហ្សា បានបង្ហាញវត្តមាន​ដោយស្លៀកពាក់បញ្ចេញដើមទ្រូង និងសាច់ខ្នងសដូច​បណ្តូលចេក ជាមួយនឹង​ស្តាយ៍សាក់ដ៏ចម្លែក ដែលធ្វើឲ្យអ្នកចូលរួមក្នុងកម្មវិធី មានការងឿងឆ្ងល់ និង សរសើរថា សាក់នេះប្លែក និងស្រស់ស្អាតថែមទៀតផង ។​

ពេជ្រ អាវីហ្សា បានថ្លែងប្រាប់អ្នកយកព័ត៌មានថា «សាក់នេះ នាងបានសាក់ ជាងមួយសប្តាហ៍ ដោយ​បញ្ចុះ​មន្ត​អាគម ដើម្បីលើករាសីផ្ទាល់ខ្លួន ទាំងការងារ និង បេះដូង​(ស្នេហា)​» ។​

បើទោះបី ជាយ៉ាងនេះក្តី សាក់ដែលនៅជាប់ខ្លួន អតីតសង្សារ​ក្មួយទ្រីភាព ត្រូវបានគេដឹងយ៉ាងច្បាស់ថា ជា​សាក់ មួយ យកស្តាយ៍ តាម តារាសម្តែង ហូលីវ៉ូដ អ្នក​នាង អេនជឺលីណា ជោលី (Angelina Jolie) ។
សាក់នៅលើដងខ្លួន ពេជ្រ អាវីហ្សា ស្ថិតនៅ​ផ្នែកស្មា​ខាង​ឆ្វេង មាន៤ ចំណុចដូចគ្នា ទៅនឹង តារាសម្តែង ហូលីវ៉ូដ អ្នក​នាង អេនជឺលីណា ជោលី ៕​

Pich Avisa (1)Pich Avisa (2)Joelie (1)Joelie (2)Joelie (3)

មតិយោបល់