ភ្នំពេញៈ ស្ត្រីជនជាតិញ៉ូសឺឡែនម្នាក់ គាំងបេះដូងលត់ជង្គង់ស្លាប់ថ្កាប់មុខនៅក្នុងបន្ទប់សណ្ឋាគារ លេខ៦០៣ ជាន់ទី៦ សណ្ឋាគារយីហោ «Harmony»ទីតាំងលេខ២៤ ភូមិ០៥ ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីជនជាតិញ៉ូសឺឡែន ដែលស្លាប់ថ្កាប់មុខក្នុងបន្ទប់នោះឈ្មោះ Main Andrea Mary កើតឆ្នាំថ្ងៃទី០៣ ខែ១០ ឆ្នាំ១០៦៣ មុខរបរទេសចរណ៍កាន់លិខិតឆ្លងដែនលេខLn ៩១៥៤០៩ ស្នាក់នៅបណ្តោះអាសន្ននៅសណ្ឋាគារកើតហេតុ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា ជនរងគ្រោះ និងមិត្តភក្ដិ៤នាក់ទៀត បានមកជួលបន្ទប់សណ្ឋាគារកើតហេតុស្នាក់នៅផ្សេងៗពីគ្នាកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ដោយជនរងគ្រោះស្នាក់នៅបន្ទប់កើតហេតុ លុះដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១និង៣០នាទី មិត្តភក្តិដែលស្នាក់នៅបន្ទប់ផ្សេងបានទូរស័ព្ទចូលជនរងគ្រោះ ដើម្បីបបួលចេញទៅក្រៅ តែមិនមានការឆ្លើយតបលុះដលថ្ងៃទី០៥ ខែសីហា ខាងបុគ្គលិកសណ្ឋាគារបានទូរស័ព្ទចូលបន្ទប់ជនរងគ្រោះនៅតែមិនមានការឆ្លើយតប ហើយម្យ៉ាងវិញទៀតបន្ទប់ជាប់សោទ្វារទៀតនោះ ទើបខាងសណ្ឋាគារបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានសម្រេចបើកទ្វារបន្ទប់មើល ស្រាប់តែឃើញស្រ្តីរូបនោះលត់ជង្គង់ស្លាប់ថ្កាប់មុខនៅក្បែរគ្រែពូកតែម្តង។
ដោយឆ្លងតាមការពិនិត្យធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះរូបនោះស្លាប់ដោយសារតែគាំងបេះដូង ព្រោះតែការប្រើប្រាស់ថ្នាំញៀនលើសកំរិត។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានបញ្ជូនទៅតម្កល់នៅមន្ទីរពេទ្យខ្មែរសូវៀត ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅបុណ្យតាមប្រពៃណី៕
មតិយោបល់