ព័ត៌មានសិល្បៈ និងកម្សាន្ត

ចៅយាយម៉ែម៉ឺន ចំណាយ២ម៉ឺនដុល្លារទិញរថយន្តថ្មី

ភ្នំពេញៈ បន្ទាប់ពីជោគជ័យក្នុងអាជីព​សិល្បៈ ​តារាសម្តែង គង់ បញ្ញាសិដ្ឋ បានចំណាយថវិកាផ្ទាល់ខ្លួន ២ម៉ឺនដុល្លារ ឡើងស៊េរីរថយន្តពីកាម៉ារី ហក់មកជិះ រថយន្ត Toyota Highlander ។​

គង់ បញ្ញាសិដ្ឋ គឺជា​តំណក់ឈាម តែមួយគត់របស់ យាយម៉ែម៉ឺន ដែល​ចូលប្រឡូកក្នុងរង្វង់សិល្បៈ ដើម្បីស្នងតំណែង យាយរបស់ខ្លួន ។ ការហក់ចូលសិល្បៈនេះបានជោគជ័យ ជាបន្តបន្ទាប់ ទំនង​ជា​បារមី លោក​យាយម៉ែម៉ឺន តាមជួយជ្រោមជ្រែងហើយមើលទៅនោះ រហូតមានលទ្ធភាព ប្តូររថយន្ត ហើយគ្រោងនឹងសម្ពោធហាង​មួយ នៅលើទឹកដី​ខេត្តសៀមរាប ទៀតផង​ ។​

បញ្ញាសិដ្ឋ បានប្រាប់ Post News នៅរសៀលថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៦ ឲ្យដឹងថា «រថយន្តដែលខ្ញុំ បានទិញនោះ តម្លៃ ១៩៥០០ ដុល្លារ​អាម៉េរិក បូករួមទាំងការកែកុន ៥០០ ដុល្លារទៀត គឺ ២ម៉ឺនដុល្លារត្រឹមតែម្តង​» ។​
បញ្ញាសិដ្ឋ បានបញ្ជាក់ថា ដើមឡើយ​ខ្ញុំជិះរថយន្តកាម៉ារីទេ ហើយក៏ប្តូរថយន្ត Toyota Highlander ស៊េរី ០៣ ម៉ាស៊ីន ៦ Full Option រយៈពេល ២ខែ​កន្លងទៅនេះ ៕​

Kong Panhasith (1)Kong Panhasith (2)Kong Panhasith (3)Kong Panhasith (4)Kong Panhasith (5)

មតិយោបល់