ព័ត៌មានសុខភាព

៣ពេលកុំបង្កាត់ភ្លើងស្នេហ៍ឲ្យសោះ ប្រយ័ត្នស្លាប់

បរទេស៖ ចំពោះបុគ្គលដែលកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយចំនួន​ដូចខាងក្រោម មិនគួរខំបង្កាត់ភ្លើងស្នេហ៍ឡើយ។ តែ​ប្រសិនបើអ្នក​​មានះ​ប្រព្រឹត្តរឿងនេះទៀត អ្នកច្បាស់ជាជួបនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ រហូតដល់ស្លាប់ក៏អាចថាបាន។

ហេតុនេះ ដើម្បីកុំឲ្យមានផលវិបាកដល់សុខភាព ឬប៉ះពាល់ដល់ជីវិត អ្នកគួរតែជៀសវាងបង្កាត់ភ្លើងស្នេហ៍ បើស្ថិតនៅក្នុងលក្ខខ័ណ៣ពេលនេះ។

ពេលមានជំងឺ
នៅពេលដែលមានជំងឺរាត្បាត សុខភាពរបស់អ្នកនឹងមានភាពទន់ខ្សោយបំផុត ហើយនេះជាពេលដ៏មានគ្រោះថ្នាក់ បើអ្នកបង្កាត់ភ្លើងស្នេហ៍។

ពិសេស អ្នកដែលមានជំងឺសរសៃឈាមបេះដូង, សម្ពាធឈាម… នឹងមានផលប៉ះពាល់ដល់ផ្នែកសំខាន់នៃប្រព័ន្ធប្រសាទ, ត្បៀតសរសៃឈាម, ប្រឈមនឹងជំងឺគាំងបេះដូង ឬអាចដាច់សរសៃឈាមក្នុងខួរក្បាល។

ពេលអស់កម្លាំង
ពេលដែលអ្នកស្ថិតនៅក្នុងស្ថានភាពហត់នឿយខ្លាំង រាងកាយត្រូវការសម្រាក់ដើម្បីប្រមូលកំម្លាំងមកវិញ។ ប៉ុន្តែបើអ្នក​នៅតែចង់​បង្កាត់ភ្លើងស្នេហ៍​ទៀត​នោះ អ្នកអាចប្រឈមនឹងការបាត់បង់ជីវិតខ្ពស់បំផុត។

ពេលស្រវឹង
បើសិនជាអ្នកចេះបរិភោគស្រាឲ្យបានត្រឹមត្រូវ វាអាចផ្តល់ប្រយោជន៍ដល់សុខភាព។ ប៉ុន្តែបើអ្នកទទួលទានច្រើនហួសកម្រិត រាងកាយ​អ្នក​នឹងផ្ទុក​ជាតិអាល់កុល​កាន់តែច្រើន ហើយប៉ះពាល់ដល់សរសៃឈាមបេះដូង, ត្បៀតសរសៃឈាម, សម្ពាធឈាមឡើងខ្ពស់….។

ដូច្នេះ បើសិនជាអ្នកនៅតែព្យាយាមបង្កាត់ភ្លើងស្នេហ៍ក្នុងពេលនេះទៀត មិនត្រឹមតែសុខភាពតែដែលទទួលរងនូវផលប៉ះពាល់ សូម្បីតែ​ជីវិតក៏​អាច​ជួប​គ្រោះថ្នាក់ដែរ៕

3times-no-making-love

មតិយោបល់