ក្រោយធ្លាក់ខ្លួនពិការព្រោះតែខ្មាន់កាំភ្លើងប្រហារ ធ្វើឲ្យជីវិតសិល្បៈ ពៅ បញ្ញាពេជ្រ បាត់សូន្យឈឹង ទើបតែទទួលបានការគាំទ្របណ្តើរៗវិញ តាមហ្វេសប៊ុក ក្រោយស្រែកច្រៀង និងបង្កើតរបរអនឡាញ។
គេនៅចាំបានថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ តារាចម្រៀង ពៅ បញ្ញាពេជ្រ ត្រូវបានឧក្រិដ្ឋជនបាញ់ប្រហារ រហូតធ្លាក់ខ្លួនពិការ និងស្ទើរតែបាត់មុខសូន្យឈឹងពីពិភពសិល្បៈទៅហើយ។ រហូតមកទល់ពេលនេះ ពៅ បញ្ញាពេជ្រ ធ្វើដំណើរទៅណា ពឹងលើកៅអ៊ីរំកិលខ្លួន រស់នៅរែកពន់ទឹកភ្នែក ហើយនៅប្រឈម ទ្រាំរស់ ក្នុងស្ថានភាពនេះ ប្រកបដោយភាព សប្បាយរីករាយ មិនទោរទន់នឹងជីវិតពិការឡើយ។
អ្វីដែលគេកត់សម្គាល់ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះអតីតតារាចម្រៀងហង្សមាស បានព្យាយាមបញ្ចេញសំនៀងកំដរទស្សនិកជន ស្រែកច្រៀងលើបណ្តាញសង្គមហ្វេសប៊ុក និងត្រូវបានស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកអញ្ជើញឡើងឆាកម្តងម្កាល ។ ប៉ុន្តែការអញ្ជើញឲ្យឡើងឆាកនេះ មិនអាចរកចំណូលបានច្រើនដើម្បីផ្គត់ផ្គង់លើថ្លៃព្យាបាលជំងឺរបស់នាងឡើយ ។
ដោយសារតែខ្វះខាត ពៅ បញ្ហាពេជ្រ បានព្យាយាមបើករបរលើអនឡាញ កើបប្រជាប្រិយភាពវិញ ដោយមានអ្នកចូលមើលខ្ទង់ ២ទៅ ៣K និងជួយទិញនូវផលិតផលរបស់នាង ដែលមានក្រេបលាបបបូរមាត់ វែនតា និងក្រវិលលម្អត្រចៀកជាដើម។
ផ្អែកតាមវីដេអូឃ្លិប«ក្រែមលាបមាត់ល្បីៗមានជម្រើសច្រើនពណ៌ទាំងបំពង់ និងក្រែមលាបប្រើជក់ មួយសុទ្ធតែមានតម្លៃ ១០ ដុល្លារ ទាំងអស់ ហើយផលិតផលក្រែមទាំងនោះមាននាំចូលពីកូរ៉េ អ៊ីតាលី និងអាមេរិក។ ប្រសិនបើបងប្អូនជាវក្រែមប្រាំដើម ឬដប ក្នុងរយៈពេលពីរថ្ងៃនៃការប្រូម៉ូសិននេះ នឹងថែមជូនឥតគិតថ្លៃនូវកាបូបដៃតូចមួយ ខណៈជាវបីដើមថែមជូនក្រវិល ១ គូដែរ ហើយក៏មានការនាំយកកាបូបដៃតូចៗរបស់ថៃ ដែលមានភាពងាយស្រួលសម្រាប់ដាក់គ្រឿងតុបតែងកាយបងប្អូននារី មួយតម្លៃ ១០ ដុល្លារ»។
នាងបានបន្តថា « បងប្អូនជួយទិញផលិតផលនាងខ្ញុំគឺលើកទឹកចិត្ត និងជួយចិញ្ចឹមជនពិការម្នាក់អ៊ីចឹងដែរ»៕
មតិយោបល់