ព័ត៌មានសិល្បៈ និងកម្សាន្ត

ញាក់សាច់! កញ្ញា ងិន ម៉ារ៉ាឌី រាំក្រលែងចង្កេះឡើងទន់ដូចដង្កូវ

(ភ្នំពេញ)៖ បន្ទាប់ពីត្រឡប់មកពីប្រកួតកម្មវិធី Miss Universe នៅអ៉ីស្រាអែលវិញ ពេលនេះ កញ្ញា ងិន ម៉ារ៉ាឌី កំពុងតែត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើននាក់ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយវីដេអូខ្លីរាំក្រលែងចង្កេះទន់ល្មើយ និងរស់រវើកមិនចាញ់អ្នករាំអាជីព។

Miss Universe Cambodia ២០២១ ងិន ម៉ារ៉ាឌី ក៏ជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម TikTok ម្នាក់ ផងដែរ បន្ទាប់ពីសម្រាកអាជីពការងាររបស់នាង។ ដោយកន្លងមកអ្នកគាំទ្រសង្កេតឃើញតារាម៉ូដែលរូបនេះបញ្ចេញក្បាច់រាំជាហូរហែ ហើយវីដេអូរាំទាំងនោះទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងលើការបញ្ចេញក្បាច់ទន់ល្មើយពេញមួយដងខ្លួន ជាមួយរាងតូចមួយក្ដាប់យ៉ាងសិចស៊ីគួរទីចាប់អារម្មណ៍។

សូមទស្សនាវីដេអូខាងក្រោម៖

មតិយោបល់