ព័ត៌មានសិល្បៈ និងកម្សាន្ត

ដេននី ក្វាន់ កាត់ខ្សែបូរហាងពីរ និងសម្ពោធ MV ថ្មី ជាមួយ សាន ផានិត

ភ្នំពេញៈ ដេននី ក្វាន់ នៅរាត្រីថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៦ បានកាត់ខ្សែបូរហាងពីរ និង​សម្ពោធ MV ថ្មី ពីរបទ ជាមួយនឹងលោក សាន ផានិត ដែលទើបនឹងថត​ចប់នៅពេលថ្មីៗនេះ ក្រោម​អធិបតីភាព លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។​
ហាង​ពីរ​ដែលកាត់ខ្សែបូរក្រោម​វត្តមាន លោក ថៃ នរៈសត្យា មាន​ហាង លក់គ្រឿងសង្ហារឹម និង ហាង​សាឡន​ ដេននី ក្វាន់ ដែលនាំ​ផលិតផល​ថែរក្សា​ពីប្រទេសថៃ ។​
ការសម្ពោធហាង​នេះ ដេននី ក្វាន់ បានប្រាប់​ឲ្យដឹងថា បានចាយទុន​រហូតដល់ ៤ម៉ឺនដុល្លារ​អាម៉េរិក និងកម្មវិធីនេះ ធ្វើឡើង​​១៥តុ ប៉ុន្តែ​ស្ថានភាពជាក់ស្តែង លើ​សពី ១៥ តុ ដោយមានភ្ញៀវ​សម្រុកចូលលើសការគ្រោងទុក ។​
ទន្ទឹមជាមួយនឹងគ្នានេះដែរ ដេននី ក្វាន់ ក៏បាន​យក MV ពីរបទ ដែលខ្លួនថត ជាមួយនឹងសាន ផានិត យកមកសម្ពោធ​ផងដែរ ក្នុងនោះ មានបទ «ផ្កាយព្រះអង្គារ» និងបទ «គ្មានសិទ្ធ» ជាប្រភេទ Original Song ៕​

Denny Kwan (1)Denny Kwan (2)Denny Kwan (3)Denny Kwan (4)Denny Kwan (5)Denny Kwan (6)Denny Kwan (7)Denny Kwan (8)Denny Kwan (9)Denny Kwan (10)Denny Kwan (11)Denny Kwan (12)Denny Kwan (13)Denny Kwan (14)Denny Kwan (15)Denny Kwan (16)Denny Kwan (17)Denny Kwan (18)Denny Kwan (19)Denny Kwan (20)Denny Kwan (21)Denny Kwan (22)Denny Kwan (23)Denny Kwan (24)Denny Kwan (25)Denny Kwan (26)

មតិយោបល់