ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សោកស្តាយណាស់! សិល្បករផ្នែកអាយ៉ៃលោកតា សាឡាត់ បានទទួលមរណភាពហើយ ដោយសារជំងឺសួតធ្ងន់ធ្ងរនិងលើសឈាម

 

(ភ្នំពេញ)៖ សិល្បករជើងចាស់ផ្នែកអាយ៉ៃរបស់កម្ពុជាមួយរូបទៀតហើយ គឺលោកព្រឹទ្ធាចារ្យ ម៉ក់ កាណេន ហៅលោកតា សាឡាត់ បានទទួលមរណភាពនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ។

តាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ព្រះតេជគុណ រាធិតោ ឯក វណ្ណារ៉ា បានបង្ហាញរូបភាពជាច្រើនសន្លឹក ពីពិធីបុណ្យសពរបស់លោកតា សាឡាត់ ជាមួយនឹងការសរសេរសារថា «លោកតាដាឡាត់តារាកំប្លែងជើងចាស់ បានទទួលមរណភាពនៅថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង៩៖៣០ព្រឹក»

តាមប្រភពបានឲ្យដឹងថា ព្រឹទ្ធាចារ្យសាឡាត់ សិល្បករបុរាណអាយ៉ៃ ល្បីសុះសាយ មានការទទួលស្គាល់ពីមហាជនខ្មែរគ្រប់រូប បានទទួលមរណភាពដោយសារជំងឺសួត និងលើសឈាម ហើយបច្ចុប្បន្នសពលោកតា កំពុងតម្ពល់ធ្វើបុណ្យនៅផ្ទះក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

មតិយោបល់