ភ្នំពេញៈ តារាចម្រៀងរបស់ហង្សមាស អ្នកនាង យក់ ថិតរដ្ឋា បានបើករបរថ្មីមួយទៀត ផ្នែកភោជនីយដ្ឋាន និងកម្សាន្តរាត្រី នៅលើទឹកដីទន្លេបាសាក់ ខណ្ឌចំការមន។
បន្ទាប់បីមិនសូវជាជោគជ័យ លើរបរ លក់ខោអាវ ក្នុងតំបន់ស្តាតចាស់ យក់ ថិតរដ្ឋា បានក្រឡេកមើលអាជីវកម្មដ៏ពេញនិយម ផ្នែករាត្រីរបៀបបារ ដោយមានបម្រើអាហារ និងស្រា រួមទាំងមានតារាល្បីច្រៀងកំដរអារម្មណ៍អ្នកចូលទៅកម្សាន្តហាងរបស់នាង ។
ហាងថ្មី ដែល យក់ ថិតរដ្ឋា បានបើកនេះ ត្រូវបានគេដឹងថា ទើបតែបើកនៅដើមឆ្នាំ២០១៦ តែប៉ុណ្ណោះ ប៉ុន្តែរហូតមកទល់នឹងពេលនេះ មានការគាំទ្រពីសំណាក់ តារាៗ និងអ្នកគាំទ្រ ក៏ដូចជា ភ្ញៀវផ្សេងៗ បានចូលទៅកម្សាន្តនៅ ហាង Factory pub របស់នាង ។
ថ្មីៗនេះ យក់ ថិតរដ្ឋា ថៅកែស្រីហាងរាត្រី បានសរសេរនៅលើហ្វេសប៊ុកខ្លួនថា «អរគុណបងរឹទិ្ធបានមកលេងកន្លែងខ្ញុំ Factory pub ហើយនឹងប្អូនស្រីសុវណ្ណាឡាងអរគុណពិតៗ ព្រមទាំងភ្ញៀវ កិតិ្តយសទាំងអស់ដែលបានគាំទ្រ Factory pub ទាំងអស់ផងដែរ !»។
បើទោះបីជារាងជោគជ័យ លើអាជីវកម្ម ប៉ុន្តែងាកទៅកាន់វិស័យសិល្បៈវិញ យក់ ថិតរដ្ឋា មានសភាពស្ងបស្ងាត់ដូចចោរលួចសេះ ដោយមិនមានសន្ទុះ នោះទេ ៕
មតិយោបល់