ព័ត៌មានសិល្បៈ និងកម្សាន្ត

Miranda Kerr ៖ ខ្ញុំកើត​ជំងឺធ្លាក់ទឹកចិត្ត ក្រោយបែកពីមិត្តប្រុស​

បន្ទាប់ពីចំណង​អាពាហ៍ពិពាហ៍ រយៈពេល​៦ឆ្នាំ​ ត្រូវបានចែកផ្លូវគ្នា នាង​ Miranda Kerr និង Orlando Bloom បានប្រកាសចែកផ្លូវ គ្នា នៅក្នុងឆ្នាំ​២០១៣ ដែលធ្វើឲ្យ​ អ្នកគាំទ្រ​តារាទាំងពីរដួងនេះ មាន​ការសោកស្តាយយ៉ាងខ្លាំង​។​
ក្នុងបទសម្ភាសន៍ ជាមួយ ទស្សនា​វដ្តី ELLE កាដាណា អតីត​តារាបង្ហាញម៉ូដ ក្នុង​ព្រឹត្តិការណ៍ Victoria’s Secret Angel ដោយបាននិយាយបើកចំហរ ពីទុក្ខសោក របស់នាង​។​

តារាស្រីដ៏ស្រស់សោភា រូបនេះ បាននិយាយថា បន្ទាប់ពីខ្ញុំចែកផ្លូវជាមួយ Orlando ខ្ញុំកើតជំងឺធ្លាក់ទឹកចិត្ត និងមាន​អារម្មណ៍ថាខ្លួន ឯង ស្ថិតក្នុងលក្ខណ្ឌមួយ​ដ៏អាក្រក់ ។ ធម្មជាតិរបស់ខ្ញុំ គឺជាមនុស្សសប្បាយរីករាយ ហើយក៏មិនដែលយល់ពី​អារម្មណ៍ ឈឺចាប់ ដែលបានកើតឡើងនោះដែរ ហើយការ​ទទួលយកជំងឺបាក់ទឹកចិត្តនេះ គឺមានតែខ្លួនឯងនោះទេ ដែល​អាច​ធ្វើការគ្រប់គ្រង​ខ្លួនឯង បាន។​

តារាស្រីរូបនេះ បានបន្តថា កត្តាចម្បង ដែលយើង​អាច​ឃុំគ្រង នូវចំណុច​អវិជ្ជមាននោះ គឺ អត់ធ្មត់ លើបញ្ហាដែលបានជួប។​
បញ្ជាក់ផងដែរថា ​ Miranda Kerr និង Orlando Bloom បានរស់នៅជាមួយគ្នា បានកូន ប្រុស​ម្នាក់​អាយុ ៥ឆ្នាំ ឈ្មោះ Flynn ហើយបច្ចុប្បន្ននេះ តារាស្រីរូបនេះ កំពុងមានទំនាក់ទំនងជាមួយ សេដ្ឋី Evan Spiegel ខណៈដែល Orlando ក៏កំពុងមានទំនាក់ទំនង ជាមួយតារាចម្រៀង Katy Perry៕

miranda-kerr-1

miranda-kerr-2miranda-kerr-3miranda-kerr-4

មតិយោបល់