ព័ត៌មានសិល្បៈ និងកម្សាន្ត

ចន ចាន់លក្ខិណា ផ្ទុះកំហឹងទៅកាន់បុរសដែលជេរត្មិះដៀលនាងកប់ៗ

ភ្នំពេញៈ អ្នកនាងចន ចាន់លក្ខិណា បានបញ្ចេញសារក្នុងចិត្ត ទៅកាន់​គណនីហ្វេសប៊ុករបស់នាង ធ្វើការវាយ​បក ទៅកាន់បុរសម្នាក់ ដែលបានជេរ​ត្មិះដៀលនាង កប់ៗមាត់​ ។​
នៅរសៀលថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦ អ្នកនាង​ចន ចាន់លក្ខិណា បានសរសេរតប យ៉ាងខ្លីថា «ឆ្កែព្រូសបានតែក្រៅរបង បើខ្លាំងមកព្រូសក្នងរបងមក កុំកំសាកពេក» ។​

ការសរសេរសារយ៉ាងខ្លីនេះ មិនបញ្ចេញឈ្មោះ តែ​គេដឹងគ្រប់គ្នាថា អ្នកនាង​ចង់បញ្ចេញកំហឹង​ក្នុងចិត្ត តបទៅកាន់ បុរសម្នាក់ ដែលប្រើប្រាស់គណនី ហ្វេសប៊ុកឈ្មោះ រាជបុត្រ សូរ្យកាយ្យ ។

ទន្ទឹមជាមួយនឹងគ្នានេះដែរ អ្នកគាំទ្រ ក៏ដូចជាមិត្តភក្តិ អ្នកនាង​ចន ចាន់លក្ខិណា ដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដែរនោះ បាន ស្នើ​រឲ្យ​អ្នកនាង ចន ចាន់លក្ខិណា ប្តឹងបុរសខាងលើ ក្នុងន័យបរិហារកេរ្តិ៍​។​
គណនីហ្វេសប៊ុកមួយ បានសរសរថា «គួរតែឲ្យវាដេកព្រៃសរម្តងទៅបងស្រី វាលើសពេកហើយ បទបរិហាកេរ្ត៏ ចំៗពេកហើយ វានិយាយឈ្លើយណាស់ គ្មានពូជអម្បូរសោះ »
ក្នុងនោះដែរ ចន ចាន់លក្ខណា បានតបវិញថា «បើនៅខ្មែរច្បាស់ហើយបង» ៕​

Chorn Chanlekena (1)Chorn Chanlekena (2)Chorn Chanlekena (3)Chorn Chanlekena (4)Chorn Chanlekena (5)

មតិយោបល់