តារាឯកស្រីនាង Emma Watson ដែលធ្លាប់បានសម្ដែងនៅក្នុងរឿង Harry Potter ត្រូវបានរងការរិះគន់យ៉ាងសម្បារពីអ្នកលេងបណ្ដាញសង្គម បន្ទាប់ពីតារាសម្ដែងរូបនេះ បានថតរូបបង្ហាញដើមទ្រូង ដ៏សិចស៊ីឲ្យទស្សនាវដ្តី Vanity Fair ថែមទាំងត្រូវបានដកតំណែងជា ទូតសុឆន្ទៈស្រ្ដីនិយមរបស់ UN ដែលធ្វើឲ្យនាងចេញមុខបកស្រាយភ្លាម ៗ ។ នេះដោយយោងតាម គេហទំព័រ gossipstar នៅថ្ងៃទី ៦ ខែ មិនា ឆ្នាំ ២០១៧ ។
នាង Emma Watson បានបកស្រាយប្រាប់សារព័ត៌មាន BBC នឹងពន្យល់ពីនិយមន័យ ទូតសុឆន្ទៈស្រ្ដីនិយម ថា ” វាជារឿងយល់ច្រលំចំពោះអ្នកស្រ្ដីនិយម ស្រ្ដីនិយមជាការផ្ដល់ផ្លូវជ្រើសរើសដល់ស្រ្ដី មិនបានយកមកដើម្បីយកបៀប យកឈ្នះលើស្រ្ដីដ៏ទៃទៀត វាជាសេរីភាព ជាការរំដោះ ជាតម្លាលភាព ហើយខ្ញុំមិនដឹងពិតប្រាកដថា ដោះរបស់ខ្ញុំវាពាក់ព័ន្ធអ្វីនោះដែរ ខ្ញុំវង្វេងអស់ហើយ អ្នកដ៏ទៃទៀតនិយាយថា ខ្ញុំមិនគួរជាទូតសុឆន្ទៈស្រី្ដនិយម ” ។
យ៉ាងណាមិញនាង Emma Watson បាននិយាយដល់ការរួមការងារជាមួយជាងថតរូប Tim Walker ដែលបានច្នៃយកស្បៃប្រហោងពណ៌សរ នោះថា ” យើងធ្វើអ្វីឆ្កួតៗលប់ៗ ជាច្រើននៅថ្ងៃថតរូបនោះ តែខ្ញុំបានយល់ថា វាជាសិល្បៈ នឹងជាគំនិតច្នៃប្រឌិតបំផុត ការធ្វើការរួមក្រុមធ្វើឲ្យខ្ញុំមានអារម្មណ៍រំភើប ហើយអាចបានយល់ពីអារម្មណ៍ដ៏គួរឲ្យចាប់អារម្មណ៍ និងភាពស្រស់ស្អាតដែលជាងបានថតចេញមក ” ៕
https://www.youtube.com/watch?v=zoYL-MEMJvo
មតិយោបល់