Post News Media ព័ត៌មានជាតិ លួចម៉ូតូជនពិក...

លួចម៉ូតូជនពិការបានស្រេច ជិះទៅបុកផើងផ្កា រត់ប្រាសអាយូស

ភ្នំពេញ: ជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពមកលួចម៉ូតូរបស់បុរសពិការម្នាក់ ដែលចតទុកមុខការដ្ឋានសំណង់កាលពីវេលាម៉ោង៣និង១០នាទីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវលេខ៥០ ភូមិថ្មីសង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋដែលបានមើលឃើញហេតុការណ៍នោះបានឲ្យដឹងថា មុនពេលើតហេតុពួកគាត់បានអង្គុយនិយាយគ្នាលេងនៅខាងមុខផ្ទះក៏បានឃើញ ជនសង្ស័យ២នាក់ ជិះម៉ូតូ C125 ពណ៌ខ្មៅមួយគ្រឿងមិនចាំស្លាកលេខ ឌុបគ្នាមកឈប់ក្បែរម៉ូតូកែច្នៃរបស់ជនពិការ ហើយជនសង្ស័យមានសៀតវិទ្យុទាក់ទង(ID)នៅចង្គេះ ពួកគាត់ស្មានថា ជាសមត្ថតកិច្ច ពេលនោះជនសង្ស័យម្នាក់បានចុះដើរមកបញ្ឆេះម៉ូតូរបស់ជនពិការខាងលើនេះ បម្រុងនឹងជិះរត់ តែស៊យបានជិះទៅបុកផើងផ្កា ទើបចុះរត់ឡើងម៉ូតូបក្ខពួកគេចខ្លួនបាត់។

គួរបញ្ចាក់ថា បុរសពិការមានឈ្មោះ ផល្លី ពៅ អាយុ៤៣ឆ្នាំ មុខរបរជាមេការសំណង់ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ហើយម៉ូតូ ដែលជនសង្ស័យមកធ្វើសកម្មភាពលួចពុំបានសម្រេចម៉ាកC125 ពណ៌ ខ្មៅស៊េរី០១៦ ពាក់ស្លាកលេខភ្នំពេញ 1DB-6187 ជាម៉ូតូកែច្នៃរបស់ជនពិការ៕

photo_2016-08-12_17-02-31