ប៉េកាំងៈ ក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុតរបស់ Apple គឺ Foxconn នៅថ្ងៃនេះ បានប្រកាសឲ្យដឹងថា ខ្លួនបានចំណាយលុយជិត ៤ពាន់លានដុល្លារអាមេរិក ទិញក្រុមហ៊ុនអេឡិចត្រូនិកជប៉ុន Sharp ខណៈដែលក្រុមហ៊ុនមួយនេះ កំពុងជួបវិបត្តិហិរញ្ញវត្ថុ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន WSJ បានឲ្យដឹងថា ក្រុមហ៊ុន Foxconn បានចំណាយលុយ ៣.៨ពាន់លានដុល្លារអាមេរិក ទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Sharp ក្នុងចំណែក ២ភាគ៣ ដោយបានជំរុញឲ្យ Foxconn ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេបំផុត។
ក្រុមហ៊ុន Foxconn បានចាប់អារម្មណ៍ទៅលើក្រុមហ៊ុន Sharp ក្នុងគោលដៅសម្រាប់ពង្រីកទីផ្សារផលិតអេក្រង់សម្រាប់ស្មាតហ្វូន ខណៈដែល Sharp ក៏ជាអ្នកផ្គត់ផ្គង់អេក្រង់របស់ iPhone ហើយបើតាមព័ត៌មានចចាមអារ៉ាម ដែលបានផ្សព្វផ្សាយថា iPhone ឆ្នាំ២០១៧ នឹងមានអេក្រង់ជាប្រភេទ OLED នោះ អាចនឹងក្លាយជាការពិត៕
មតិយោបល់