ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសិល្បៈបរិច្ចាគថវិកាជូន សំ ប៉ូលីដា

ភ្នំពេញៈ កាលពីរសៀលថ្ងៃ១៣ សីហានេះ តារាសិល្បៈក្នុងសមាគមសិល្បករខ្មែរ និងតារាសិល្បៈក្នុង Group «គ្រួសារតារាកម្ពុជា» ដែលរួមមានលោក សុះ ម៉ាច ប្រធានសមាគម ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត គង់នៅវត្តនាគវ័ន្តកុដិលេខ២៤ និងជាក្រុមប្រឹក្សាសមាគម អ្នកស្រីថុង ស៊ីវទៀង ម្ចាស់ផលិតកម្មចក្រវាទ្ប នាយឃ្លោក អ្នកនាង ម៉ៅ ស៊ីណាត លោក ឈឿន ឧត្តម លោក សោភ័ណ្ឌ តន្ត្រី អ្នកនាង ឈឹម ស្រីអូន និងតារាសិល្បៈជាច្រើន បានពាំនាំយកថវិកាជាច្រើនរយដុល្លារទៅប្រគល់ជូនអ្នកនាង សំ ប៉ូលីដា ដែលបានរងរបួសបាក់ជើង និងបែកមុខ រយះច្រមុះ បើទោះជាគេមិនដឹងថា របួសបង្កឡើងដោយស្វាមីប្រើអំពើហិង្សា ឬគ្រោះថ្នាក់រអិលដួល។ ថវិកាទាំងនោះត្រូវបានប្រមូលបានពីសប្បុរសជនជាច្រើន ដែលក្នុងនោះតារាសិល្បៈក្នុងGroup «គ្រួសារតារាកម្ពុជា» រួមមានអ្នកនាង សឿ សុធារ៉ា អ្នកនាងចាន់ សុផានី លោក ករុណា ពេជ្រ លោក គុន រៀមរតនៈ ហៅសាន់វីហ្សា និងលោក ទេព រិទ្ធីនី និងអ្នកនាង ម៉ៅ ស៊ីណាត បានផ្ដល់ថវិកាសរុបគ្នាប្រមាណជិត៣០០ដុល្លារ ដោយមិនទាន់គិតជំនួយដឹកនាំដោយលោក សុះ ម៉ាច ជិត៣០០ដុល្លារផ្សេងទៀត។

នៅមុនដំណើរទៅដល់របស់ក្រុមតារាសិល្បៈក្នុងគ្រុប «គ្រួសារតារាសិល្បៈ» ក្រោមការដឹកនាំប្រធានសមាគមសិល្បករខ្មែរ មានដំណឹងថា លោកជំទាវគិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានផ្ដល់ជំនួយដល់អ្នកនាងចំនួន១ម៉ឺនដុល្លារ ខ្លះថា៥ម៉ឺនដុល្លារ តែអ្នកនាង សំ ប៉ូលីដា ថាបានទទួលតែ៥លានរៀលប៉ុណ្ណោះ៕

photo_2016-08-13_17-52-21photo_2016-08-13_17-52-23photo_2016-08-13_17-52-24 (2)photo_2016-08-13_17-52-24photo_2016-08-13_17-52-25 (2)photo_2016-08-13_17-52-25photo_2016-08-13_17-52-26 (2)photo_2016-08-13_17-52-26photo_2016-08-13_17-52-27photo_2016-08-13_17-52-28photo_2016-08-13_17-52-29 (2)photo_2016-08-13_17-52-29photo_2016-08-13_17-52-30photo_2016-08-13_17-52-31 (2)photo_2016-08-13_17-52-31photo_2016-08-13_17-52-32photo_2016-08-13_17-52-33photo_2016-08-13_17-52-34 (2)photo_2016-08-13_17-52-34photo_2016-08-13_17-52-35photo_2016-08-13_17-52-36

មតិយោបល់