ព្រះសីហនុៈ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៤ បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការស្រាវជ្រាវ ចាប់ជនសង្ស័យចំនួន២នាក់ម៉ោង១០និង៣០នាទីនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ដោយជាប់ចោទ ពីបទចោរកម្ម (កាច់សោកម៉ូតូ) កាលពីថ្ងៃទី០៦ សីហា ២០១៦ វេលាម៉ោង៤រសៀល នៅឆ្នេរសមុទ្រអូរត្រេះ ក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។
ជនសង្ស័យទី១.ឈ្មោះ រុំ ភឿក ហៅធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ សន្តិសុខឯកជន ស្នាក់នៅផ្ទះជួល ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ( ជនដៃដល់)។ ទី២.ឈ្មោះ វ៉ាត វុធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កាប់ជ្រូក ស្នាក់នៅផ្ទះជួល ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ (អ្នកទទួលផលចោរកម្ម)។ ចំណែកបក្ខពួកចំនួន២នាក់ទៀតឈ្មោះ ឡុង បញ្ញា និងឈ្មោះ យូ កំពុងគេចខ្លួន។ ដោយឡែកជនរងគ្រោះឈ្មោះ អោម និមល ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មេការ នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។
វត្ថុតាងចាប់យកបានរួមមាន៖ ម៉ូតូអ៊ែរប្លែតចំនួន២គ្រឿង (ជាផលនៃអំពើចោរកម្ម )។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវកម្លាំងជំនាញ កំពុងបន្តនីតិវិធី បញ្ជូនទៅតុលាការ៕
មតិយោបល់