ព័ត៌មានសិល្បៈ និងកម្សាន្ត

តន្ត្រីរំលឹកគុណគ្រូ ធ្វើឲ្យកក្រើក បឋមសិក្សាបឹងត្របែកខាងត្បូង

ភ្នំពេញៈ នេះ​ជាលើកទី​១ ហើយដែល​អតីតសិស្ស​ សាលាបឋមសិក្សាបឹងត្របែកខាងត្បូង លោក កែវ សាស្ត្រា បានធ្វើតន្ត្រី​រំលឹកគុណគ្រូ ដែលធ្វើឡើងនៅព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៦ ដោយមានការចូលរួម​យ៉ាងច្រើនកុះករ​ពីសំណាក់​តារាល្បីៗ ក្នុងប្រទេស​កម្ពុជា ។​

តារាល្បីៗ ដែលចូលរួមក្នុងកម្មវិធី​ប្រគំតន្ត្រីខាងលើ មាន​ តារាៗដូចជា លោក​ សារុន កល្យាណ ហៅ Jimmy Kiss លោក ទ្រី សក្កដា លោក អាចារ្យធំ លោក ដួង សុខគា លោក នូ សំណាង លោក ជីង លោក អ៊ឹម រតនៈ និង​តារាប្រុសស្រីល្បីៗ ជាច្រើនទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា។​

លោក កែវ សាស្ត្រា អតីតសិស្សសាលាបឋម សិក្សាបឹងត្របែកខាងត្បូង និង ជា​អ្នកគៀងគរ អតីតសិស្ស ធ្វើការប្រគំតន្ត្រីរំលឹក​គុណគ្រូ នេះឡើង បានប្រាប់ Post News ឲ្យដឹងថា កម្មវិធីនេះបង្កើតឡើង ដោយនឹកឃើញពីអតីតកាល ថា អ្នកគ្រូ​ លោកគ្រូ បានបូជា​សាច់ស្រស់ឈាមស្រស់ ប្រើប្រាស់ភាសានេះ មិនមែនធ្ងន់ គឺមែន គាត់អ្នកខ្លះទៅស៊ីឈ្នួល ច្រូត​ត្រកួន ឲ្យគេ អ្នកខ្លះរត់ម៉ូតូឌុប អ្នកខ្លះទួលនំលក់ ការងារជាច្រើនទៀត ដែលពួកគាត់លះបង់ធ្វើ ហើយយកពេលវេលា ដើម្បីមានឱកាស បង្រៀនសិស្ស ក៏ដូច​ពួកយើង​ ។​

លោក កែវ សាស្ត្រា ថា​«ពិធីបុណ្យរំលឹកគុណគ្រូ នេះភាគច្រើនគេ​ធ្វើឡើងនៅវិទ្យាល័យតាមខេត្ត តែមិនបានធ្វើនៅមឋមសិក្សានោះទេ ព្រោះថា សិស្សវិទ្យាល័យមានលទ្ធភាពតបស្នងគ្រូ ហើយសម្រាប់ខ្ញុំ ជ្រើសរើសយកការ​ធ្វើពិធីនេះ ដល់គ្រូមឋមសិក្សា ដូច​ចាក់បេះដូងពួកគាត់ ដែលភាគច្រើន​សិស្សមឋមសិក្សា គឺបាត់ដំណឹង ជាង ១០ ឆ្នាំពិបាកនឹងជួបគ្នា ​ហើយការ​បង្កើតពិធីនេះ ធ្វើឲ្យខ្ញុំ​អាច​ជួបអតីតសិស្ស​ដែលបានរៀន​នៅទីនេះផងដែរ» ។​

អ្នកនាង​ សុខឡេង អតីត​សិស្សមឋមសិក្សាបឹងត្របែកខាងត្បូងក៏បាន មានប្រសាសន៍ថា កម្មវិធីនេះល្អ ដែលធ្វើឲ្យអ្នកនាង អាច​ជួប អតីតសិស្សដែលធ្លាប់សិក្សានៅទីនេះ ជិត ២០ឆ្នាំ ហើយកម្មវិធីនេះល្អ បង្ហាញ​ជាគំរូដល់ប្អូនៗជំនាក់ក្រោយ ឲ្យដឹងគុណគ្រូ។​
ដោយឡែក អ្នកនាង ​ឯម មាលា វិញ ក៏បានឲ្យដឹងថា អ្នកនាង​ពិត​ជា​សប្បាយរីករាយ រំភើបមែនទែន ដែលបានជួបមិត្តភក្តិ ទាំង​អស់គ្នា ដែលធ្លាប់បានរៀន និងអ្នកគ្រូដែលបង្រៀននៅទីនេះ ហើយក៏សង្ឈឹម​ថា នៅឆ្នាំក្រោយកម្មវិធីនេះ អាចនឹងបង្កើត​ឡើង នៅទីនេះ ម្តង​ទៀត ។​

លោកស្រី ឆាយ ណារិន នាយិកា សាលាមឋមសិក្សា បឹងត្របែកខាងត្បូង មានប្រសាសន៍ឲ្យដឹងថា លោកស្រីមាន​ការរំភើប​រីករាយ ជាទីបំផុត ដែល​អតីតសិស្ស ដែលពួកគាត់មានទឹកចិត្ត កតញ្ញូ ចំពោះ​លោកគ្រូ អ្នកគ្រូ ដែលបាន បង្ហាត់បង្រៀន តាំងពីជំនាន់មុនៗមក ហើយក៏ជូនពរ ដល់កូនៗ (អតីសិស្ស) ឲ្យជួបតែសំណាងល្អ ៕​

Keo Sasda (1)Keo Sasda (5)Keo Sasda (6)Keo Sasda (7)Keo Sasda (8)Keo Sasda (9)Keo Sasda (10)Keo Sasda (11)Keo Sasda (12)Keo Sasda (13)Keo Sasda (14)Keo Sasda (15)Keo Sasda (16)Keo Sasda (17)Keo Sasda (18)Keo Sasda (19)Keo Sasda (20)Keo Sasda (21)Keo Sasda (22)Keo Sasda (23)Keo Sasda (24)Keo Sasda (25)Keo Sasda (26)Keo Sasda (27)Keo Sasda (28)Keo Sasda (29)Keo Sasda (30)Keo Sasda (31)Keo Sasda (32)Keo Sasda (33)Keo Sasda (34)Keo Sasda (35)Keo Sasda (36)Keo Sasda (37)Keo Sasda (38)Keo Sasda (39)Keo Sasda 112Keo Sasda

មតិយោបល់