ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តចិនកាលពីថ្ងៃទី១៩ ធ្នូ ខ្សែរឿង«វិកលចរិត» របស់ផលិតករខ្មែរ បានទទួលពានមួយដែលមានឈ្មោះថា«The Screening Award of Lanmei International Film Wee »ប្រចាំកម្មវិធី បើទោះជារឿងនេះមិនទទួលបានចំណាត់ថ្នាក់លើសពីនេះ ពីការប្រកួតប្រជែង។ ផលិតករបានបង្ហាញពីមោទនភាពយ៉ាងខ្លាំង ក្នុងពិធីសន្និសិទកាសែត កាលពីម៉ោងថ្ងៃត្រង់ នៅផ្សារទំនើបអ៊ីអន ដោយក្រុមផលិតករ ក្រៅពីបង្ហាញលទ្ធផល ដែលទទួលបានពីប្រទេសចិន ក៏បានបង្ហាញស្ថិតិប្រាក់ចំណូល ពីការបញ្ចាំងរឿង មុនពេលទម្លាក់ឈប់បញ្ចាំងផងដែរ។
លោក ហ៊ុយ យ៉ាឡេង ផលិតកររឿងបានសម្ដែងអារម្មណ៍ត្រេកអរ និងបានលើកឡើង នូវលទ្ធផលយ៉ាងលម្អិតជុំវិញ ការបង្ហាញខ្លួន របស់រឿង«វិកលចរិត» ក្នុងព្រឹត្តិការណ៍មហាស្រពភាពយន្តអន្តរជាតិ របស់បណ្ដាប្រទេសតាមដងទន្លេមេគង្គ ក្នុងប្រទេស និងរៀបរាប់ពីជោគជ័យក្រោយរួចផុតពីការខាតបង់។ លោកនិងក្រុមការងារបានអះអាងថា នេះជាប្រវត្តិសាស្រ្ត ដែលលោកប្រើពេលជាង១៥ឆ្នាំ នៅក្នុងវិស័យភាពយន្ត ហើយទទួលបានពានដែលប្រគល់ឲ្យ គណកម្មការអន្តរជាតិមួយនេះ។ លោកហ៊ុយ យ៉ាឡេង ក៏បានលើកឡើងពីប្រាក់ចំណូល និងលទ្ធផលជាច្រើនទៀត ដែលពាក់ព័ន្ធនឹងរឿង«វិកលចរិត»ផងដែរ បន្ទាប់ពីរឿងមួយនេះត្រូវបានទម្លាក់ចេញពី រោងកាលពីយប់ថ្ងៃទី២៣ ធ្នូ ជាផ្លូវការស្របគ្នាដែលលោកទទួលពានកិត្តិយស នៅក្នុងប្រទេសចិន។
ខាងក្រោមនេះ ជាបទសម្ភាសន៍លម្អិតជុំវិញការ ទទួលពាននៅក្នុងប្រទេសចិន និងលទ្ធផលប្រាក់ចំណូលពី ការបញ្ចាំងរឿង«វិកលចរិត» មុនពេលទម្លាក់ចេញពីរោង៖
https://www.youtube.com/watch?v=3Lrq4b5uy20
មតិយោបល់