ព័ត៌មានសិល្បៈ និងកម្សាន្ត

ថន ដារ៉ា ប្តីគាំទ្រការស្លៀកពាក់

ភ្នំពេញ៖ ក្រោយទៅរួមរស់ជាមួយស្វាមី នៅប្រទេសថៃ អ្នកនាងថន ដារ៉ា ត្រូវបាន​ប្រជា​ជនថៃស្វាគមន៍ គោរពស្រលាញ់នាង និងស្វាមី ហើយ​ស្វាមីនាង​ទៀតសោត ក៏​គាំទ្រនាងក្នុងការស្លៀកពាក់នូវអ្វីដែលជា របស់ខ្មែរ ។​

ក្នុងបទសម្ភាសន៍ ជាមួយ Post News តាមរយៈ Messenger លើបណ្តាញសង្គមហ្វេសប៊ុក ថន ដារ៉ា បាន​​អះអាងថា ប្តីរបស់នាង បានគាំទ្រ​នាង ក្នុងការស្លៀកពាក់នូវ អ្វីដែលជា​អត្តសញ្ញាណ របស់ខ្មែរ និងមិនបានហាមឃាត់នោះទេ។​

ថន ដារ៉ាថា «ចំពោះការស្លៀកពាក់ស្វាមីខ្ញុំ ចូលចិត្ត​បែបប្រពៃណីខ្មែរយើង ដោយគាត់មិនដែលបង្គាប់ឲ្យស្លៀកពាក់ តាម​ប្រទេសគាត់ និងកម្មវិធីធំៗម្តងៗ គាត់តែងកុម្ម៉ង់ ឲ្យខ្ញុំស្លៀកតាមរបៀបខ្មែរ និងបានណែនាំឲ្យភ្ញៀវ​ដែលចូលរួមថា​ខ្ញុំ ជា​តារាភាពយន្តខ្មែរ ហើយ​ឈុតដែលស្លៀកពាក់កន្លងទៅ​នោះ តម្លៃ ៣៥០ ដុល្លារអាម៉េរិក​» ។​

ថ្លែងពីការ​រស់នៅប្រទេសថៃវិញ បងស្រីរបស់ ថន លក្ខិណា បាន​បន្តថា ​ការ​រ​ស់​​នៅ​រប​​ស់​នាង(ថន ដារ៉ា)នៅ​ទី​នេះ​គឺ​សុ​ខ​ស​ប្បាយ​​​ទេ​ ​ប្រ​ជា​ជ​ន​នៅ​ទី​​នេះ​គេ​គោ​រ​ព​ស្វា​មី​នាង​​និ​ង​នាង​​ណាស់​​ ​ហើ​យ​ជា​រឿ​យ​ៗ​អោ​យ​តែ​មា​ន​ពិ​ធី​បុ​ណ្យ​ស​​ព​នៅ​ក្នុ​ង​តំ​ប​ន់​នេះ​ម្ដ​ង​ៗ​គេ​តែ​ង​តែ​អ​ញ្ចើញ​​​នាង​និងស្វាមីនាងធ្វើជាប្រធានបូជាភ្លើងសព។​

ថន ដារ៉ា បានបន្តក្នុងន័យអះអាងថា ដំបូងពួកគេ​មិនសូវស្គាល់នាង​ទេ ពេលឥលូវគេស្គាល់ គេក៏ផ្ដល់កិក្តិយសអញ្ជើញ​ដោ​យ​មា​ន​ឈ្មោះ​នាង​ដែ​រ​ ​ហើ​យ​គ្រ​ប់​​ពេ​ល​ដែ​ល​គេបូ​ជា​​ព​សម្ដ​​ង​ៗ​ ​គេ​តែង​​តែប្រ​កា​​ស​ហៅ​ឈ្មោះ​នាង​​ថា​ ​លោ​ក​ស្រី​ដា​រ៉ា​ ​ដែ​ល​ជា​តា​រា​ភា​ព​យ​ន្តម​ក​​ពី​ប្រ​ទេ​សក​​ម្ពុ​ជា​ ​ហើ​យ​ភ្ញៀ​វ​ទាំ​ង​ក៏​អ​ស់​នាំ​គ្នា​ងា​ក​មើ​ល​ ដែលធ្វើឲ្យនាង​មានភាពសប្បាយរីករាយណាស់ ៕​

Thorn Dara (1)Thorn Dara (2)Thorn Dara (3)Thorn Dara (4)Thorn Dara (5)Thorn Dara (6)Thorn Dara (7)Thorn Dara (8)Thorn Dara (9)Thorn Dara (10)

មតិយោបល់