ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រុមចម្រៀង LABOUM ចង់ឱ្យអ្នកប្រើប្រាស់ “ Samsung Pay ” រីករាយគ្រប់កន្លែងខ្លួនពេញចិត្ត

កូរ៉េ: តារាស្រីៗស្រស់ស្អាត សាច់ខ្ចីវ័យក្មេង ក្រុមចម្រៀង LABOUM ត្រូវចាត់តាំងជាតំណាងផ្នែកផ្សព្វផ្សាយ សម្រាប់ “ Samsung Pay ” កំពុងធ្វើយុទ្ធនាការពាណិជ្ជកម្ម យ៉ាងមមារញឹក ក្នុងការលើកទឹកចិត្ត ឱ្យប្រិយមិត្តរបស់ខ្លួន ងាកមកគាំទ្រ សម្មិទ្ធផលសេវាកម្មថ្មីរបស់ក្រុមហ៊ុន SAMSUNG ងាយស្រួលបំផុត ក្នុងការទូទាត់សាច់ប្រាក់ផ្សេងៗ។

នៅក្នុងឃ្លីបអប់រំសង្គម CF ថ្មីរបស់ពួកនាង ចេញផ្សាយនៅថ្ងៃទី២២ មេសា ២០១៦ នេះ តាមរយ:គេហទំព័របរទេសនានា បានឱ្យដឹងថា ក្រុមចម្រៀងស្រី LABOUM បាន និងកំពុងចេញយុទ្ធនាការផ្សព្វផ្សាយ តាមបណ្តាអាហារដ្ឋានចំណីសម្រន់ ភោជនីយដ្ឋាន កន្លែងកម្សាន្តកុមារ និងហាងវត្ថុអនិស្សាវរីយ៍ ដើម្បីចាប់ដៃសហការ ក្នុងការណែនាំឱ្យអ្នកគ្រប់គ្នា ប្រើប្រាស់សេវាកម្ម “ Samsung Play ” នៅគ្រប់កន្លែងណាមួយ ដែលអ្នកពេញចិត្ត។ គួរបញ្ជាក់ថា “ Samsung Play ” គឺជាកម្មវិធីទូទាត់សាច់ប្រាក់ដ៏ទំនើប របស់ក្រុមហ៊ុន SAMSUNG និងកំពុងពេញនិយមបំផុត ក្នុងប្រទេសកូរ៉េ ខាងត្បូង៕

https://youtu.be/MjNy-7ojacQ

មតិយោបល់