(ភ្នំពេញ)៖ បើនិយាយពីឈ្មោះយុវនារីវ័យក្មេង លី វិជ្ជរ៉ា ប្រហែលជាមានទស្សនិកជនតិចណាស់ដែលស្គាល់ ប៉ុន្តែបើនិយាយពីប្អូនស្រីរបស់តារាសម្តែង លី ឧត្តម ប្រហែលជាមានមហាជនមួយចំនួនធំស្គាល់ច្រើន។ ខណៈបច្ចុប្បន្នប្អូនស្រីរបស់តារាសម្តែងរូបនេះ កំពុងតែធ្វើឲ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈសម្រស់ដ៏ទាក់ទាញ មានមន្តស្នេហ៍។
ប្អូនស្រីរបស់តារាសម្តែង លី ឧត្តម ត្រូវបានគេដឹងថា មានឈ្មោះថា លី វិជ្ជរ៉ា អាយុត្រឹមតែ១២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានកម្ពស់ខ្ពស់ស្រឡះ គឺរហូតដល់ទៅ១.៦៥ សង់ទីម៉ែត្រឯណោះ ចំណែកសម្រស់វិញ គឺល្អ ឯកដូចរូបគំនូរអញ្ចឹង ដោយកញ្ញានៅក្មេងសោះ ប៉ុន្តែរូបរាងល្វត់ល្វន់ ស្វែល រួមទាំងសប្បុរពណ៍ទឹកដោះគោ ដែលមើលទៅពិតជាល្អគ្មានទាស់ត្រង់ណានោះឡើយ។
តាមរយៈរូបភាពជាច្រើនសន្លឹកដែលបញ្ចេញលើបណ្តាញសង្គមនាពេលថ្មីៗនេះ ត្រូវបានមហាជនលាន់មានសរសើរថា រូបឆោមស្រស់ស្អាត មិនចាញ់តារាបង្ហាញម៉ូត និងសម្តែងប៉ុន្មាននោះទេ ខណៈនៅថ្ងៃអនាគត់ទំនងក្លាយជាទៅតារាស្រីដែលមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងប្រទេសកម្ពុជាមួយរូបក៏ថាបាន៕
មតិយោបល់