ព័ត៌មានសិល្បៈ និងកម្សាន្ត

មូលនិធីសហគមន៍ក្រីក្រ លោក សាន ផានិត នាំថវិកាជូន សំ ប៉ូលីដា

ភ្នំពេញៈ តារាចម្រៀង សាន​ ផានិត​ និង​អតីតពិធីការិនី ស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ ៣ កញ្ញា ឡាពិន នៅរសៀលថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៦ បាន​ នាំយកថវិកាដែលគៀងគរ បានពីសប្បុរសធម៌ ទៅជូនដល់ សំ ប៉ូលីដា ដែលកំពុង​ជួបទុក្ខធំ បាក់ជើង ។​

ថវិកាដែល លោក សាន​ ផានិត កញ្ញា ឡាពិន និង លោក កែវ សាស្ត្រា(រវល់មិនបានទៅដល់ផ្ទះសំ ប៉ូលីដា) បានគៀរគរ ជូនដល់សំ ប៉ូលីដា បានចំនួន ៥០០ ដុល្លារ​អាម៉េរិក ដែល​ថវិកាទាំងនោះបានមកពី​ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ពី​តារាសិល្បៈ​ជាច្រើន ដែលមិនអាច​រៀបរាប់ឈ្មោះ បូករួមទាំង​សិស្សានុសិស្ស និងអាជីវករ ស្ថិតក្នុងខេត្ត មណ្ឌលគិរី ។​

លោក សាន ផានិត បានប្រាប់ប៉ុស្តិ៍ញូវ (Post News) ឲ្យដឹងថា «ការងារ​សប្បុរសធម៌ ដែលពួកខ្ញុំ​ ធ្វើនេះ មិនមាន​ពាក់ព័ន្ធអ្វី នឹងនិន្នាការនយោបាយអ្វីឡើយ ហើយ​ខាង​ខ្ញុំ​តាំងចិត្តដាច់ខាត គ្មាននិន្នាការនយោបានណាមួយ​អាចអូសទាញពួកខ្ញុំ​បានឡើយ​»។​

ដោយឡែក​កញ្ញា ឡាពិន អតីតពិធីការិនីស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ក៏មាន​ប្រសាន៍ឲ្យដឹងផងដែរថា ការ​គៀងគរ ប្រមូលថវិកា ជូនដល់បងស្រី សំ ប៉ូលីដា នេះ ដោយសារតែ​ខ្ញុំប្រកាន់គោលជំហរខ្លួន ឯងខ្មែរ​ត្រូវជួយខ្មែរ ដោយមិនប្រកាន់​និន្នាការ​នយោបាយ អ្វីទាំង​អស់ ។ ម្យ៉ាងវិញទៀត កន្លងមក​ខ្ញុំជា Fan របស់លោក សាន ផានិត នៅពេលទទួលបានដំណឹងពី​គាត់ ឲ្យជួយដល់ បងស្រី សំ ប៉ូលីដា ខ្ញុំក៏សម្រេចចិត្តប្រកាស ស្វែង​រកសប្បុរសជន ឲ្យជួយតែម្តង ហើយក្រៅពី​ បងស្រី សំ ប៉ូលីដា ដែលជួបបញ្ហា ខ្ញុំក៏ជួយដូចគ្នា ​ទន្ទឹមនឹងបង សាន ផានិត ជាប្រធានសហគមន៍ ជួយជនក្រីក្រ នោះ ។​

ជាមួយគ្នានេះដែរ អ្នកនាង​ សំ ប៉ូលីដា ក៏បានថ្លែង​អំណរគុណ ដល់លោក សាន ផានិត កញ្ញា ឡាពិន លោក កែវ សាស្ត្រា និង សប្បុរសជាច្រើនទៀត ដែលបានផ្តល់​ថវិកា ដល់អ្នកនាង ដែលកំពុងជួបនូវទុក្ខធំ ហើយអ្នកនាង​សំ ប៉ូលីដា ក៏បាន​អះអាងថា អ្នកនាងបាក់ជើងនេះ មិនមែនជា​អំពើហិង្សានោះទេ ជាគ្រោះថ្នាក់ដោយចៃដន្យ ពិតមែន ៕​

San Phanith (1)San Phanith (2)San Phanith (3)San Phanith (4)San Phanith (6)San Phanith (7)San Phanith (8)San Phanith (9)San Phanith (10)San Phanith (11)San Phanith (12)San Phanith (13)San Phanith (14)San Phanith (15)

មតិយោបល់