ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អតីតមគ្គុទេ្ទសចិន ផ្តន្ទាទោសរំលោភលើសេចក្តីទុកចិត្តយក ១,១លានដុល្លារ ពីស្ត្រីមេម៉ាយ

ចិន: អតីតមគ្គុទ្ទេសចិនលោក Yang Yin ត្រូវបានកាត់ទោសនៃវីតិក្រមរំលោភ​លើ​សេចក្តីទុកចិត្តយក ១,១លានដុល្លារអាមេរិក ដែលជារបស់ស្ដ្រីមេម៉ាយចំណាស់ម្នាក់។ លោកបានសារ​ភាព​កំហុសនៅថ្ងៃអង្គារ ទី១៦ សីហានេះ ទៅនឹងការរំលោភបំពាន​នៃបទចោទប្រកាន់ព្រហ្មទណ្ឌរំលោភ​លើការ​ជឿទុកចិត្ត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃ​ទី១៦ សីហា ឆ្នាំ២០១៦។

នៅក្នុងតុលាការនៅថ្ងៃអង្គារ៍នេះ លោក Yang បានទទួលស្គាល់ថា លោកស្រី Chung Khin Chun បាន​ប្រគល់លុយចំនួន ៥០០.០០០ដុល្លារអាមេរិក ទៅឲ្យគាត់នៅក្នុងឆ្នាំ២០១០ ក្នុងការទិញរូបគំនូរ​មាន​ចំណង​ជើងថា “សេះផឹកទឹក” (Horse Drinking Water) ដោយវិចិត្រករល្បីឈ្មោះរបស់ប្រទេសចិនលោក Xu Bei Hong ប៉ុន្តែលោកបានកេងបន្លំប្រាក់ទាំងនោះ។ ដើម្បីលាក់ការធ្វើខុសរបស់គាត់នោះ គាត់បាន​ផ្ដល់​រូបគំនូរក្លែងក្លាយមួយដែលមានតម្លៃប្រហែលតែ ២០០ដុល្លារប៉ុណ្ណោះ និងចេញវិក័យប័ត្រក្លែងក្លាយ។

លោកបានទទួលស្គាល់ផងដែរថា​ ខ្លួនបានរំលោភលើសេចក្តីទុកចិត្តយកលុយ ៦០០.០០០ដុល្លារ ដែល​ជា​កម្មសិទ្ធិរបស់លោកស្រី Chung ក្នុងឆ្នាំ២០១២ ហើយគាត់បានប្រាប់មន្រ្តីការស៊ើបអង្កេតថា គាត់បាន​ចាយ​លុយ ដែលបានទិញគំនូរចំនួន៥ ឲ្យលោកស្រី Chung។ អ្នកជំនាញខាងសិល្បៈម្នាក់ បានបញ្ជាក់ថា តម្លៃ​សរុបនៃគំនូរទាំងនេះចាយលុយទិញអស់ប្រមាណជា ២.០០០ ទៅ ៣.០០០ដុល្លារប៉ុណ្ណោះ៕

China money

មតិយោបល់