ភ្នំពេញៈ ខុសពីតារាភាគច្រើនដែលស្វះស្វែងរកទ្រនំ ក្រោយចេញពីទ្រនំមួយ តារាចម្រៀងល្បីឈ្មោះ លោកនីកូ បានអះអាងថា លោកមិនចង់ចូលជ្រក នៅក្នុងទ្រនំណាមួយនោះទេ បន្ទាប់ពីលោកបាន សម្រេចចិត្តដើរចេញពីសាន់ដេកាលពីថ្មីៗ។ លោកថាខ្លួនចង់ស្ថិតនៅឯករាជ្យ និងចង់ផលិតចម្រៀង វាយលុកទីផ្សារខ្លួនឯងច្រើនជាង ដោយសារតែឃើញតារាមួយចំនួន ថ្វីដ្បិតតែគ្មានផលិតកម្មជ្រកកោណ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់ពួកគេរះត្រដែត ជាពិសេសសម្រាប់តារាដែលច្រៀងបទ Original Song ។
លោកនីកូ បានសារភាពដោយបើកចំហរថា ក្រោយការចាកចេញពីផលិតកម្មសាន់ដេ លោកមិនមានបំណង សម្លឹងមើលផលិតកម្មណាមួយនោះទេ ដោយមានគំនិតចង់នៅឯករាជ្យ ក្នុងនាមជាតារាចម្រៀងច្រើនជាង។ ការលើកឡើងរបស់លោក ត្រូវបានគេមើលឃើញថា គឺជាជម្រើសល្អមួយ ក្នុងពេលដែលតារាមួយចំនួន ថ្វីដ្បិតែមានផលិតកម្ម ប៉ុន្តែនៅពេលមិនមានការលើកស្ទួយពេញេលេញ ក៏មិនអាចល្បីឈ្មោះដូចការចង់ បានដែរ។
ជាក់ស្ដែងគេឃើញរួចមកហើយតារាចម្រៀងឯករាជ្យឲ្យតែមានបទល្អ ហើយជាប្រភេទបទមិនចម្លងពីគេ ដូចជា អេដា ហេង វិទូ និងតារាចម្រៀង Original Song ផ្សេងទៀត សុទ្ធតែមានកេរ្តិ៍ឈ្មោះបោះសំឡេង។
លោកនីកូ បញ្ជាក់ថា លោកចង់ឯករាជ្យ និងប្រើសមត្ថភាពរបស់ខ្លួនផលិតបទចម្រៀងល្អ ជំនួសឲ្យការចូល ផលិតកម្ម ទើបលោកមិនខ្វល់ស្វះស្វែងជ្រកកោននៅក្នុងផលិតកម្មណាមួយ នៅក្នុងពេលនេះទេ។
ស្របពេលនៃការប្រកាសឡើងគេឃើញបទថ្មីរបស់លោក កម្រើកឡើងជាមួយនឹងបទOriginal Song ក្រោយពីចេញពី សាន់ដេនោះផង។ លោកនីកូ នៅតែបន្តលាក់បាំងមូលហេតុចាកចេញពីសាន់ដេ ខណៈដែលគេជឿថាហេតុផលមិនសូវលើកស្ទួយឲ្យលោកសម្បូរបទល្អចេញច្រៀង និងហេតុផលមិនមាន ក្រុមផលិតចម្រៀងឲ្យលោកផ្ទាល់ខ្លួន ដូចគ្នានឹងតារាចម្រៀងខេមរៈ សិរីមន្ត និងសុខ ពិសីជាដើម គឺជាមូលហេតុដែលលោកនឿយណាយនឹងសាន់ដែរ៕
មតិយោបល់