កូរ៉េខាងត្បូង: មន្ត្រីរដ្ឋាភិបាលបានឱ្យដឹងកាលពីថ្ងៃអង្គារថា សេវាស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង បានដោះលែងកម្មករភោជនីយដ្ឋានកូរ៉េខាងជើងចំនួន ១២នាក់ ដែលពួកគេបានរត់ចោលស្រុកបង្កឱ្យមានការចោទប្រកាន់ពីក្រុងព្យុងយ៉ាង កាលពីខែមេសា ថា ពួកគេត្រូវបានចាប់ជំរិត។
អ្នករត់តុទាំងអស់ ១២នាក់នៅភោជនីយដ្ឋានកូរ៉េខាងជើងនៅក្នុងប្រទេសចិន ដែលពួកគេបានមកដល់នៅក្នុងប្រទេសនេះជាមួយនឹងអ្នកគ្រប់គ្រងពួកគេ ដោយបានដាក់ចំណងជើងថា ជាក្រុមអ្នករត់ចោលស្រុកធំជាងគេនៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៧ សីហា ឆ្នាំ២០១៦។
ខណៈពេលដែលទីក្រុងសេអ៊ូលបាននិយាយថា ពួកគេបានរត់គេចខ្លួនដោយស្ម័គ្រចិត្ត ប៉ុន្តែក្រុងព្យុងយ៉ាងបានអះអាងថា ពួកគេត្រូវបានចាប់ជំរិតដោយផ្នែកស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង (NIS) ហើយពួកគេបានធ្វើយុទ្ធនាការទាមទារប្រាក់ឈ្នួលតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួនសម្រាប់ការវិលត្រឡប់របស់ពួកគេជាបន្ទាន់។
បន្ទាប់មកពួកគេត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលតាំងទីលំនៅថ្មី សម្រាប់ការបណ្តុះបណ្តាលរយៈពេលបីខែ បន្ទាប់ពីពួកគេត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញនិងចាប់ផ្តើមជីវិតថ្មីរបស់ខ្លួន និងរស់នៅនៅក្នុងសង្គមថ្មីរបស់ប្រទេសកូរ៉េខាងត្បូង។ ដោយឡែក វិទ្យាស្ថានជាតិស្ថិតិ បានប្រកាសកាលពីខែមិថុនាថា មានស្ត្រី ១២នាក់ កំពុងតែជាប់ឃុំឃាំងមិនទាន់ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌល។
មន្ត្រីក្រសួងមួយរូបបានប្រាប់ AFP ថា «កម្មករភោជនីយដ្ឋាននៅក្រៅប្រទេសកូរ៉េខាងជើងចំនួន ១២នាក់ត្រូវបានដោះលែងពីកន្លែងសួរចម្លើយនាវិទ្យាស្ថានជាតិស្ថិតិសប្តាហ៍មុន។ ពួកគេមិនចង់សម្ភាសជាសាធារណៈពីកន្លែងលាក់ខ្លួនរបស់ពួកគេនោះទេ ដែលវាអាចប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួន»។
សូមបញ្ជាក់ថា ជម្លោះលើអ្នករត់ចោលស្រុកនេះ បានផ្ទុះភាពតានតឹងរវាងប្រទេសកូរ៉េជើង ដែលបានធ្វើតេស្តនុយក្លេអ៊ែរលើកទីបួន ចាប់តាំងពីនៅក្នុងខែមករា។ ពលរដ្ឋកូរ៉េខាងជើងជិត ៣០.០០០នាក់បានរត់ភៀសខ្លួនពីភាពក្រីក្រនិងការបង្ក្រាបដោយសារការបណ្តេញចេញពីទីលំនៅខានក្នុងមូលធននិយមខាងត្បូង៕
មតិយោបល់