ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ថានភាពជំងឺ Justin Bieber ពេលនេះកាន់តែធ្ងន់ ដល់ថ្នាក់…

(បរទេស)៖ បន្ទាប់ ពី បាន ចែក រំលែក ពីការ លុប ចោល កម្មវិធី ដោយ សារ តែ មានបញ្ហាមុខមិនអាចកម្រើកបានមួយចំហៀង ពេលនេះ តារាចម្រៀងប្រុស លោក Justin Bieber នៅតែបាន បន្ត ធ្វើ បច្ចុប្បន្នភាព ស្ថានភាព សុខភាព របស់ខ្លួនដល់ អ្នក គាំទ្រ។

ក្នុងនោះដែរ បន្ថែមពីបញ្ហាដែលមុខមួយចំហៀងមិនអាចកម្រើកបានហើយ តារាចម្រៀងប្រុសរូបនេះ បានលើកឡើងថា រោគសញ្ញានៃជំងឺ Ramsay Hunt បានធ្វើឱ្យលោកពិបាករស់នៅ និងហូបចុក។ ជាពិសេស Justin បានសរសេរនៅលើទំព័រផ្ទាល់ខ្លួនថា «ខ្ញុំពិបាកញ៉ាំនិងផឹកកាន់តែខ្លាំង។ ជំងឺធ្វើឱ្យខ្ញុំខកចិត្តយ៉ាងខ្លាំង។ សូមជួយបន់ស្រន់ឱ្យខ្ញុំផង»។

បន្ទាប់ពីចែករំលែកពីជំ.ងឺរួច ភរិយារបស់លោក នាង Hailey Bieber ក៏បានលើកទឹកចិត្តទៅដល់ស្វាមីរបស់នាងទៀតផង។ គួររំឮកផងដែរថា កាល ពី ថ្ងៃ ទី ១០ ខែ មិថុនា លោក Justin Bieber បាន បង្ហោះ វីដេអូ ជិត ៣ នាទី ដែល ចែក រំលែក ពី ស្ថានភាព សុខភាពរបស់ខ្លួន ដោយបានប្រាប់ថា មានរោ.គសញ្ញាមួយហៅថា Ramsay Hunt ដែលមេតោគវាយប្រហារសរសៃប្រសាទត្រចៀក និងមុខ ធ្វើឱ្យមុខម្ខាងរបស់លោក មិនអាចកម្រើកបាន៕

មតិយោបល់