ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆយី ប្រាប់មូលហេតុមិនធ្វើខួបធំដុំខណៈនំខួបប្លែកបំផុត

ភ្នំពេញ: តារាសិចស៊ី អ្នកនាង​ឆយី កាលពីរាត្រីថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៦ បា​នប្រារព្ធខួបអាយុ ៣២ឆ្នាំ ក្នុងលក្ខណ:ដ៏សាមញ្ញ តែ​អ្វីដែលគេចាប់អារម្មណ៍នំខួបរបស់នាង​ប្លែកពីគេ ដែលមិនខុសពីស្ថានភាពសិចស៊ីរបស់នា​ង​។​
តារាសិចស៊ី ឆយី បានថ្លែងប្រាប់ Post News នៅព្រឹកថ្ងៃទី​១៧ សីហា ឲ្យដឹងថា ពិធីខួបកំណើតរបស់នាង មិនបានធ្វើអ្វីជាដុំកំភួន អ្វីនោះឡើយ ជាលក្ខណ:គ្រួសារ និងមិត្តភក្តិ នៅគេហដ្ឋានតែប៉ុណ្ណោះ ។​

កន្លងមក ឆយី គេកម្រប្រទះនាង​ឃើញ​ ធ្វើខួបធំដំ ណាស់ ព្រោះតែនាង​មានគោលជំហរផ្សេង មិនចង់យកថវិកា ដែលខំរកទាំងនោះ ទៅបោះចោលនោះទេ សុខចិត្តជូនដល់ម្តាយប្រសើរ​ជាង​។​

ឆយី ថា «នំខួបដ៏ប្លែកនោះ គឺមិត្តភក្តិទិញ​ឲ្យ ព្រោះពួកគេយល់ថា វាសាកសមនឹងនាង ហើយតម្លៃវិញគឺ ជាង ៤០ ដុល្លារប៉ុណ្ណោះ ហើយមិនបានធ្វើធំដំនោះទេ ជា​លក្ខណ:គ្រួសារ​ធម្មតា​» ។​

ស្រីស្រស់ចាយរាង មានសាច់ទ្រូង​ទ្រលុកទ្រលន់ ខាងលើ បានបន្តថា ខួបកំណើតវាគ្រាន់តែជា​ការរំឭកថ្ងៃដែលយើងកើតនោះទេ យើងធ្វើធំដុំពេក វា​អត់ប្រយោជន៍ ចឹងទុកលុយ​ដែលធ្វើខួបនោះ ជូនម្តាយទៅវិញទៅ ឲ្យគាត់យកទៅធ្វើបុណ្យ ធ្វើទាន រួចអរគុណគាត់ដែលបានបង្កើតយើង វា​ជារឿងល្អបំផុត ចឹងហើយជាមូលហេតុដែលនាងមិនចង់ធ្វើខួបធំដុំនោះ ៕​

Chor yee

ខាងក្រោមនេះជា​ ទិដ្ឋភាពខួប របស់កូនឆយី កាលពីថ្ងៃទី​៤ កក្កដា ៖

Chor yee (1)

Chor yee (2)

Chor yee (3)

Chor yee (4)

Chor yee (5)

Chor yee (6)

Chor yee (7)

Chor yee (8)

Chor yee (9)

Chor yee (10)

Chor yee (11)

Chor yee (12)

Chor yee (13)

Chor yee (14)

Chor yee (15)

Chor yee (16)

Chor yee (17)

មតិយោបល់