តួកគីៈ យោងតាមសារព័ត៌មាន NTV ក្នុងស្រុកបានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសតួកគីលោក Mevlut Cavusoglu បានធ្វើជួបពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃអង្គារជាមួយអគ្គលេខាធិការសហរដ្ឋអាមេរិក លោក John Kerry អំពីបញ្ហាមួយចំនួនរួមបញ្ចូលទាំងការធ្វើបត្យាប័នរបស់លោក Fethullah Gulen ដែលត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យកាលពីខែមុននេះ។នេះបើយោងតាមសារព័ត៌មាន ស៊ីនហួចុះផ្សាយនៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៦។
ពួកគេបានផ្លាស់ប្តូរមតិយោបល់លើការអភិវឌ្ឍ នាពេលបច្ចុប្បន្ននៅក្នុងប្រទេសស៊ីរីរួមទាំង ស្ថានភាពនៅក្នុងទីក្រុង Manbij និង Aleppo។
ក្នុងឱកាលនោះដែរ លោក Cavusoglu និយាយអំពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីស្តីទី លោក Joe Biden នឹងមកកាន់ប្រទេសតួកគីនៅថ្ងៃទី ២៤ ខែសីហាក្នុងអំឡុងផងដែរ។
សូមជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍លោក Biden បានប្រាប់នាយករដ្ឋមន្ត្រីតួកគី លោក Binali Yildirimថាសហរដ្ឋអាមេរិកនឹងធ្វើការជាមួយប្រទេសតួកគី នៅលើការធ្វើបត្យាប័ន Fetullah Gulen នេះ។
ដោយឡែក សេតវិមានកាលពីថ្ងៃសៅរ៍បានឱ្យដឹងថា អនុប្រធានាធិបតីសហរដ្ឋគ្រោង នឹងជួបជាមួយ លោកប្រធានាធិបតីលោក Erdogan និងនាយករដ្ឋមន្ត្រី លោក Yildirim ។
ទីភ្នាក់ងាររដ្ឋ Anadolu បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក
ចំពេលមានទំនាក់ទំនងតានតឹង រវាងសម្ព័ន្ធមិត្តអង្គការណាតូ ក្រោយពេលរដ្ឋប្រហាបរាជ័យកាលពីថ្ងៃទី១៥ ខែកក្កដានៅក្នុងប្រទេសទួរគី៕
មតិយោបល់