ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៊ាម វណ្ណី ធ្វើឲ្យកក្រើកបណ្តាញសង្គមហ្វេសប៊ុក ជាថ្មី

ភ្នំពេញ: ស្ងាត់ៗ អតីត​បេក្ខជន កម្មវិធីលំដាប់ពិភពលោក Cambodian Idol លោក អ៊ាម វណ្ណី បានចេញបទចម្រៀង មួយបទទៀត ដែលជាបទស្នាដៃកូនខ្មែរ ក្រោមចំណងជើងថា «ព្រោះបងមិនមែនជាគេ» ធ្វើឲ្យក្រើក​ហ្វេសប៊ុក ជាថ្មីម្តងទៀត ។​

សម្រាប់ដែល អ៊ាម វណ្ណី ចេញពីយប់ថ្ងៃទី​១៧ ខែសីហ ឆ្នាំ​២០១៦ នេះ ជា Audio Teaser ប៉ុន្តែ​ការ​ចែករំលែក នៅលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងច្រើនកុះករ ដែលជា​កាតាលីករ មួយជួយលើកកម្លាំងចិត្ត តារា​ទើបរះរូបនេះ ​។​
ទន្ទឹមជាមួយគ្នានេះដែរ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ខ្លះ បានលើកឡើងថា បទនេះ ពិរោះខ្លាំងណាស់ ពួកគេចូលចិត្ត ៕​
ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖
//www.youtube.com/watch?v=s3xdOR7IxvA&feature=youtu.be

Em Vanny

មតិយោបល់