ព័ត៌មានសិល្បៈ និងកម្សាន្ត

នីតា វរវង្ស ប្រាប់ថា គ្មានអ្នកនៅពីក្រោយ

ភ្នំពេញៈ ខណៈដែលភាពលេចធ្លោ និងរូបសម្រស់របស់តារាស្រីកញ្ញា នីតា វរវង្ស ត្រូវគេកត់សម្គាល់ថា កាន់តែហ៊ឺហារ ឡូយឆាយនោះ មានការសង្ស័យ ជាច្រើនថា នាងមានអ្នកចិញ្ចឹម ឃុំគ្រងបេះដូងរួចទៅហើយ ដោយគ្រាន់តែនាង មិនទាន់ក្លាហ៊ាន លាតត្រដាងឲ្យដឹង។ យ៉ាងណាមិញ ក្នុងជំនួបដោយផ្ទាល់ តារាស្រីរូបនេះ និយាយថាមិនមាន។

តួឯកមួយរូប ក្នុងចំណោមតួអង្គស្រី៣រូប ក្នុងរឿង«គំនុំខ្មោចក្រមុំទាំង៣» រូបនេះ បានថ្លែងក្នុងពិធី បើកសម្ពោធរឿង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ នាងមិនទាន់មាន អ្នកជាចំណង ក្នុងចិត្តឡើយ ដោយសារតែនាង នៅស្រឡាញ់សិល្បៈ ហើយភាពជាក់ស្ដែង បើនាងទទួលយកបុរសណាម្នាក់ គឺនាងពិតជាមិនអាច ប្រឡូកនៅលើ វិស័យនេះ បានឡើយ។ យ៉ាងណាក៏ដោយ នៅមិនទាន់មានការ ជឿជាក់ច្រើនទេថា នាងពិតជា មានបេះដូងទំនេរ ក្នុងពេលដែលនាងត្រូវគេថា បានបោះជំហានឡូយឆាយ មិនអន់ជាង តារាមុនជំនាន់។ នាងថាបើមានមនុស្សប្រុស នៅពីក្រោយ នោះគឺនាងមិនអាចសម្ដែង ក្នុងឈុតស្នេហាឱបថើប ក្នុងរឿង បានស្រួលនោះទេ ដោយសារតែមនុស្ស ភាគច្រើន បើទោះជាយល់តម្លៃសិល្បៈ ក៏ពិបាកទទួលយកនូវរូបភាពនេះ។
នាងបានលើកឧទាហរណ៍ថា ជាក់ស្ដែងក្នុងរឿង «គំនុំខ្មោចក្រមុំទាំង៣» គឺនាងមិនត្រឹមតែសម្ដែង ជាតួស្រីដែលត្រូវ នាយចឺម ចាប់រំលោភប៉ុណ្ណោះទេ គឺថែមទាំងត្រូវ អ្នកនិពន្ធឲ្យសម្ដែងជានារី មានស្នេហាផ្អែមល្អែម ជាមួយនាយចឺម នោះផង។ នាងថាខ្លួននឹងទទួលបាន ការចាប់អារម្មណ៍ នៅក្នុងរឿងនេះ ដោយសារតែការសម្ដែង របស់នាង គឺបានបញ្ចេញអស់ពី សមត្ថភាពក្នុងតំណែង ជាតួនារីស្រស់ស្អាត និងមានស្នេហាបេះមិនដាច់ ជាមួយនាយចឺម។ នាងបញ្ជាក់ថា ក្រៅពីសម្ដែងល្អូកល្អិន ជាមួយនាយចឺម ក្នុងរឿងខ្លះទៀត នាងក៏ត្រូវគេឲ្យ សម្ដែងក្នុងឈុតឱបថើប ជាមួយតួប្រុសខ្លះៗផងដែរ ទើបនាងបញ្ជាក់ថា បើពិតជាមានស្នេហា ក្រៅឆាកមែន គឺពិតជាមិនអាចទទួល សម្ដែងបែបនេះបាន។

នីតា វរវង្ស បញ្ជាក់ថា បុរសតាមស្រឡាញ់ មិនអត់ទេ ប៉ុន្តែបើឲ្យនាងជ្រើសម្នាក់ មកឈរពីក្រោយ នៅមិនទាន់ចង់ទេ ដោយសារតែ ខ្លាចប៉ះពាល់ដល់ អាជីពសិល្បៈ ដែលនាងចង់ប្រឡូក។ នាងថានឹងប្រឹងសម្ដែង ឲ្យជោគជ័យសិន ទើបសម្រេចចិត្ត គិតរឿងមួយនេះពីក្រោយ ដើម្បីឲ្យនាងមាន ឱកាសបានសម្ដែងឈុត ស៊ិចស៊ី ឬស្នេហាដោយគ្មាន សម្ពាធជាមួយតួប្រុស។ យ៉ាងណាមិញ នាងថាមិនសូវហ៊ានទេ បើឈុតមួយនោះ ជាស្នេហារោលរាល ដែលមានការរិះគន់៕

photo_2016-08-17_21-18-51photo_2016-08-17_21-18-47photo_2016-08-17_21-18-44photo_2016-08-17_21-18-40photo_2016-08-17_21-18-37photo_2016-08-17_21-18-33photo_2016-08-17_21-18-29photo_2016-08-17_21-18-25photo_2016-08-17_21-18-22photo_2016-08-17_21-18-18photo_2016-08-17_21-18-15photo_2016-08-17_21-18-11photo_2016-08-17_21-18-08photo_2016-08-17_21-18-03

\photo_2016-08-17_21-18-00

photo_2016-08-17_21-17-56photo_2016-08-17_21-17-52photo_2016-08-17_21-17-48photo_2016-08-17_21-17-44photo_2016-08-17_21-17-40photo_2016-08-17_21-17-36photo_2016-08-17_21-17-33photo_2016-08-17_21-17-29photo_2016-08-17_21-17-25 photo_2016-08-17_21-17-22 photo_2016-08-17_21-17-18 photo_2016-08-17_21-17-14 photo_2016-08-17_21-17-10 photo_2016-08-17_21-17-06 photo_2016-08-17_21-17-03 photo_2016-08-17_21-16-59 photo_2016-08-17_21-16-55 photo_2016-08-17_21-16-52 photo_2016-08-17_21-16-48 photo_2016-08-17_21-16-45 photo_2016-08-17_21-16-40 photo_2016-08-17_21-16-37 photo_2016-08-17_21-16-33 photo_2016-08-17_21-16-29 photo_2016-08-17_21-16-25 photo_2016-08-17_21-16-21 photo_2016-08-17_21-16-15

មតិយោបល់