បរទេសៈ ក្នុងនាមជាឪពុកម្តាយគ្រប់រូប គួរតែប្រុងប្រយ័តចំពោះឧបករណ៍ឆ្លាតវៃ(ស្វាតហ្វូន) ព្រោះវាអាចបណ្តោយឲ្យក្មេងកើតមានបញ្ហា ភ្នែកឡើងបាយ, ភ្នែកមីញ៉ូប ហើយបើធ្ងន់ធ្ងន់អាចខ្វាក់បាន។
ក្នុងប៉ុន្មានឆ្មាំចុងក្រោយនេះ អត្រានៃក្មេងដែលកើតបញ្ហាមូញ៉ូបភ្នែកកើនឡើងគួរឲ្យបារម្ភ។ ដោយសារតែកត្តាជាច្រើនដូចជា៖ បរិយាកាសកន្លែងរៀនរបស់ក្មេង (ការប្រើអំពូល, ឥរិយាបថនៃការរៀន…), ការមើលទូរទស្សន៏, ការប្រើកុំព្យូទ័រ…។
បច្ចុប្បន្ននេះ ឪពុកម្តាយដែលចូលចិត្តឲ្យកូនប្រើទូរស័ព្ទស្មាតហ្វូនមានការកើនឡើងកាន់តែខ្លាំងឡើង ដើម្បីភាពងាយស្រួលក្នុងការទំនាក់ទំនង ហើយអាចមើលមុខគ្នាទៅវិញទៅមកបាន។
ពិតណាស់ ឧបករណ៍ទាំងនេះអាចជួយឲ្យក្មេង ឆ្លាតវៃ, អាចយល់ដឹងពីបច្ចេកវិទ្យាតាំងពីតូច, ហើយការលេងហ្គេមនៅក្នុងទូរស័ព្ទដៃអាចធ្វើឲ្យក្មេងឈប់យំ ឬឈប់រពឹសបាន។
តែទោះបីជាយ៉ាងណា ការឲ្យកូនប្រើទូរស័ព្ទស្មាតហ្វូនទាំងនៅក្មេងពេកអាចបណ្តាលឲ្យជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ។
ក្មេងប្រើឧបករណ៍ស្មាតហ្វូនអាចខ្វាក់ភ្នែក
ការមើលទូរស័ព្ទដាក់ជិតភ្នែករយៈពេលយូរ អាចបណ្តោលឲ្យ មីញ៉ូបភ្នែក និងឡើងបាយ។ ជាពិសេស រលកវិទ្យុសកម្មនៅដែលបញ្ចេញពីទូរស័ព្ទដៃធ្វើឲ្យ ប៉ះពាល់ដល់ខួរក្បាល ឬកើតមហារីកខួរក្បាល។
ក្មេងមានអាយុប៉ុន្មានទើបគួរប្រើទូរស័ព្ទស្មាតហ្វូន?
អ្នកជំនាញបានប្រសាសន៍ថា មនុស្សដែលអាចប្រើប្រាស់ទូរស័ព្ទដៃបានលុះត្រាតែមានអាយុ ២០ឆ្នាំ។ ការប្រើទូរស័ព្ទនៅក្រោយអាយុ ២០ឆ្នាំ អត្រានៃគ្រោះថ្នាក់ដល់ខួរក្បាលមានតិចបំផុត។
តើធ្វើដូចម្តេច ដើម្បីកាត់បន្ថយផលប៉ះពាល់?
បើចង់ឲ្យកូនប្រើទូរស័ព្ទស្មាតហ្វូន ឪពុកម្តាយត្រូវបង្រៀនពីរបៀបប្រើប្រាស់ឲ្យបានត្រឹមត្រូវ៖ ត្រូវសម្លឹងមើលទូរស័ព្ទយ៉ាងហោចណាស់ចម្ងាយ ៤០សម, ត្រូវប្រើទូរស័ព្ទដៃនៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់។
ឪពុកម្តាយត្រូវបង្រៀនកូនឲ្យចេះទម្លាប់ធ្វើលំហាត់ភ្នែករៀងរាល់ ២០-៣០នាទីម្តង ដោយងាកមុខចេញពីអេក្រង់ទូរស័ព្ទ ហើយព្យាយាមសម្លឹងមើលធម្មជាតិដែលនៅជុំវិញខ្លួន។
ក្រៅពីនេះ អ្នកគួរតែឲ្យកូនទទួលទានសារធាតុចិញ្ចឹមឲ្យបានច្រើនរួមមាន៖ វីតាមីនA, B12 និងវីតាមីន C។ មិនតែប៉ុណ្ណោះ ឪពុកម្តាយក៏គួរតែគិតដោយប្រុងប្រយ័ត្នដែរ មុននឹងឲ្យកូនប្រើទូរស័ព្ទ ហើយត្រូវគិតថា តើវាពិតជាចាំបាច់ដែរទេ?
មតិយោបល់