ភ្នំពេញៈ អតីតបេក្ខនារី The Voice Cambodia កញ្ញា បាន មុន្នីល័ក្ខ បានប្រាប់ Post News ឲ្យដឹងថា តាមពិតបទនោះ អត់មានអីផង ហើយអត្ថន័យខាងក្នុង ក៏មិនអសុរស់ ព្រោះចំណងជើង គ្រាន់តែដាក់ជា ចំណាប់អារម្មណ៍តែប៉ុណ្ណោះ ។
កញ្ញា បាន មុន្នីល័ក្ខ ថ្លែងប្រាប់ Post News នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ឲ្យដឹងថា ធាតុពិតចំណងជើង បទចម្រៀង នោះមិនអសុរស ហើយអត្ថន័យទៀតសោត ក៏មិនមានបញ្ហាអ្វីដែរ តែបងៗ ខ្លះគាត់គិតអីផ្សេង។
ការរិះគន់ បទ«ចង់ស្វាន» របស់ បាន មុន្នីល័ក្ខ នេះ ក្រោយនាងបង្ហាញខ្លួន ច្រៀងក្នុងកម្មវិធីមួយ នៅស្ថានីយ៍ ទូរទស្សន៍ ភីអិនអិន រហូតដល់ថ្នាក់ ពន្យល់ពាក្យថា «ស្វាន» និង សួរហេតុផលថា ចង់ស្វាន អីគេ ?
កញ្ញា បាន មុន្នីល័ក្ខ ថា «បទនេះ ដូចជាអត់មានអីផង គ្រាន់តែជាចំណងជើង ដែលមានន័យថា យើងចង់ស្វានយកបេះដូង អ៊ីចឹងបង » ។
តារាស្រីមានសម្រស់ ដ៏ស្រស់ត្រកាល បានបន្តថា បើតាមអ្នកនិពន្ធបានប្រាប់នាងឲ្យដឹងថា វាគ្រាន់តែជាចំណងជើង ដែលគេដាក់ ចង់ស្វាន ជាចំណាប់អារម្មណ៍មួយទេ ហើយមួយទៀត ក្នុងអត្ថន័យបទចម្រៀងហ្នឹង ដូចអត់មានពាក្យអសុរស់ ដល់ថ្នាក់ហ្នឹង ប្រហែលជាបងៗ គាត់គិតអី តែផ្តេសតែផ្តាស ៕
ស្តាប់បទ ចង់ស្វាន ដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=fovdzzbw05E
មតិយោបល់